លោក Xi បានចូលរួមរំលែកទុក្ខចំពោះគ្រោះមហន្តរាយភ្លៀងធ្លាក់ខ្លាំងនៅប្រទេស Rwanda

ប៉េកាំង៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះ បានចូលរួមរំលែកទុក្ខដល់ប្រធានាធិបតីប្រទេស Rwandan លោក Paul Kagame ជុំវិញគ្រោះមហន្តរាយភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសនេះ។
លោក Xi បានកត់សម្គាល់នៅក្នុងសារមួយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ព្យុះភ្លៀងខ្លាំងបានបោកបក់មកកន្លែងជាច្រើនក្នុងប្រទេស Rwanda ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងបាត់បង់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។
ក្នុងនាមរដ្ឋាភិបាល និងប្រជាជនចិន លោកបានកាន់ទុក្ខចំពោះអ្នកស្លាប់ និងសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារនៃសព អ្នករបួស និងប្រជាពលរដ្ឋដែលរងគ្រោះ។លោក Xi បានសម្តែងទំនុកចិត្តថា ប្រទេស Rwanda ប្រាកដជានឹងយកឈ្នះលើការលំបាក និងកសាងមាតុភូមិឡើងវិញ។
