បណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានទ្បើយពីការឧបត្ថម្ភគាំទ្រគ្រប់សព្វបែបយ៉ាងពីសំណាក់ក្រុមគ្រួសារអាណាព្យាបាល

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា ភាពជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានទ្បើយពីការឧបត្ថម្ភគាំទ្រគ្រប់សព្វបែបយ៉ាងពីសំណាក់ក្រុមគ្រួសារអាណាព្យាបាល ក៏ដូចជា គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ក្នុងនាមជាកម្លាំងសរុបវិញចូលគ្នាជាធ្លុងមួយ ដែលជួយជំរុញឱ្យទទួលបាននូវសមិទ្ធផលធនធានមនុស្សទាំងអស់នេះ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តព្រះសីហនុ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរជាមួយសមណនិស្សិត និងនិស្សិតជ័យលាភីទាំង ៥២៥ អង្គ/នាក់ ដែលត្រូវទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង បន្ទាប់ពីការយកចិត្តទុកដាក់រៀនសូត្រ និងការជម្នះរាល់ការលំបាកនានាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ៕
