ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លើកលែងទោសឱ្យ លោក គង់ ម៉ាស់ អតីតសកម្មជនគណបក្សប្រឆាំង បន្ទាប់ពីសរសេរលិខិតសុំទោស និងសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យមួយ លើកលែងទោសឱ្យ លោក គង់ ម៉ាស់ អតីតសមាជិកគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តស្វាយរៀង បន្ទាប់ពីបានសរសេរលិខិតសុំទោស និងសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
