ឯកឧត្តម នី ផល្លី បេសកជនពិសេស CAMSOC និងឯកឧត្តម សុខ លូ ដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡា ចេញពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍ បេសកជនពិសេស CAMSOC ទទួលបន្ទុកក្នុងប្រទេស រួមទាំង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡា ចេញពីវត្តពោធ៍វាល ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ។
ក្បួនដង្ហែព្រះអគ្គីជ័យកីទ្បា បានអមដោយក្រុមម៉ូតូធំ និងក្រុមកង់ប្រមាណ ៣០គ្រឿង។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលបានឈរអមទទួលស្វាគមន៍ មួយវិញទៀតយើងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស មន្រ្តីរាជការ ដែលរស់នៅទឹកដីខេត្តបាត់ដំបង ពិតជាមានសេចក្ដីរំភើប និងសប្បាយចិត្តក្រៃលែង រួមទាំងស្នាមញ៉ញឹម នេះសបញ្ជាក់ឲឃើញថា ប្រទេសកម្ពុជាពិតជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

