**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

ស្នងការខេត្តស្វាយរៀង៖ ក្នុងរយៈពេល ៥ឆ្នាំនេះ ការងារប្រឆាំងបទល្មើសគ្រឿងញៀន សមត្ថកិច្ច បានធ្វើការបង្ក្រាបចំនួន ៥៨៨លើក និងឃាត់ខ្លួនមនុស្សសរុបចំនួន ១,៣៧៨នាក់ ក្នុងនោះស្រីចំនួន ៧៤នាក់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា ក្នុងរយៈពេល ៥ឆ្នាំនេះ ការងារប្រឆាំងបទល្មើសគ្រឿងញៀន សមត្ថកិច្ច បានធ្វើការបង្ក្រាបចំនួន ៥៨៨លើក និងឃាត់ខ្លួនមនុស្សសរុបចំនួន ១,៣៧៨នាក់ ក្នុងនោះស្រីចំនួន ៧៤នាក់ ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីនទម្ងន់ ១.២៦៦,៥៨តោន(គិតទាំងសំបកវេចខ្ចប់), ថ្នាំគ្រាប់អក្សរ D ទម្ងន់ ៦,៧៦ក្រាម, ថ្នាំគ្រាប់ WY ទម្ងន់ ០,៤៧ក្រាម, ថ្នាំដប Dr.Padesa ១៥ដប, ថ្នាំParis ១កញ្ចប់, ហេរ៉ូអីនទម្ងន់ ១៨.៦៩៤,៨៦ក្រាម(គិតទាំងសំបក់វេចខ្ចប់), ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃទម្ងន់ ១០៤,៩ក្រាម, ថ្នាំគ្រាប់ពណ៌ទឹកក្រូចទម្ងន់ ១០គ្រាប់, កញ្ឆាចំនួន ៥កញ្ចប់, ម្សៅ K ចំនួន ១កញ្ចប់, អិចស្ត្រាសុីពណ៌ផ្កាឈូកទម្ងន់ ៤៣.៦៤៧,២២ក្រាម(គិតទាំសំបក់វេចខ្ចប់), កាំភ្លើងចំនួន ៤ដើម, រុក្ខជាតិសារធាតុផ្សំចំនួន ១១មុខ និង ៧ដប រថយន្តចំនួន ១៨គ្រឿង, ម៉ូតូចំនួន ៣៨០គ្រឿង, ទូរស័ព្ទដៃចំនួន ១.២០៦គ្រឿង និងថវិកាមួយចំនួន។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញចូលរួមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តស្វាយរៀង” នៅទីស្ដីការគណៈរដ្ឋមន្រី្ត នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត បានបន្តថាការអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០ឆ៩-២០២៣ និងផ្អែកលើផែនការអភិវឌ្ឍខេត្តរយៈពេល ៥ឆ្នាំ (២០១៩-២០២៣) និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២០-២០២២) រដ្ឋបាលខេត្តស្វាយរៀងក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាខេត្ត ជាពិសេស ឯកឧត្តមអភិបាលខេត្ត បានខិតខំធ្វើការអភិវឌ្ឍខេត្ត ក៏ដូចជាការអភិវឌ្ឍមូលដ្ឋាន ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយបានកំណត់តំបន់សក្ដានុពលរបស់ខេត្តជា ៣តំបន់រួមមាន៖ តំបន់ផលិតកម្មកសិកម្ម, តំបន់កសិ-ឧស្សាហកម្ម និងតំបន់ឧស្សហកម្ម ៕

អត្ថបទដែលជាប់ទាក់ទង