**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

ឯកឧត្ដម ស្វាយ សំអ៊ាង៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម បង្ហាញនូវសមានចិត្តរួបរួមសាមគ្គីភាពជាធ្លុងមួយ និងក្នុងភាសាបេះដូងតែមួយរបស់ប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ដស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានលើកឡើងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបង្ហាញនូវសមានចិត្តរួបរួមសាមគ្គីភាពជាធ្លុងមួយ និងក្នុងភាសាបេះដូងតែមួយរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនរបស់ប្រជាជាតិអាស៊ានទាំងមូល។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទទួលព្រះអគ្គិជ័យកីឡា (ភ្លើងគប់) ពីប្រទេសឡាវ ដែលជាប្រទេសចុងក្រោយ នៃការដង្ហែព្រះអគ្គិជ័យ សម្រាប់ព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រោមការចាត់តាំងដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដម ស៊ុន ចាន់ថុល ជាអនុប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក ត្រូវបានអញ្ជើញជាតំណាងឲ្យអត្តពលិកកម្ពុជា ដើម្បីទទួលព្រះអគ្គិជ័យកីឡា ពីគណៈប្រតិភូនៃប្រទេសឡាវ។

ឯកឧត្ដម ស្វាយ សំអ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាជនទាំងអស់ក្នុងខេត្តស្ទឹងត្រែង មានមោទនភាពខ្ពស់ និងក្តីសង្ឃឹមថា ពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបង្ហាញនូវសមានចិត្តរួបរួមសាមគ្គីភាពជាធ្លុងមួយ និងក្នុងភាសាបេះដូងតែមួយរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនរបស់ប្រជាជាតិអាស៊ានទាំងមូល»។

ឯកឧត្ដម ស្វាយ សំអ៊ាង បានឲ្យដឹងផងដែរថា ខេត្ដស្ទឹងត្រែង ជាខេត្តដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា ក្នុងការទទួលរៀបចំពិធីបដិសណ្ឋារកិច្ច និងស្វាគមន៍អបអរសាទរ ព្រះអគ្គិជ័យកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ របស់ប្រជាជាតិនៃសហគមន៍ប្រទេសអាស៊ាន។

ឯកឧត្ដមអភិបាលខេត្ដ ក៏សូមយកឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទាំងអស់ក្នុងខេត្តស្ទឹងត្រែង ដើម្បីសម្តែងនូវការគោរពដឹងគុណ និងអរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលបានចង្អុលទិស និងណែនាំក្នុងការអនុវត្តជាប្រចាំ ដើម្បីរៀបចំព្រឹត្តិការណ៍ទាំងអស់ក្នុងក្របខ័ណ្ឌការប្រកួតកីឡានេះ។

ឯកឧត្ដម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា ការខិតខំទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំពិធីនាពេលនេះ គឺបង្ហាញយ៉ាងច្បាស់ថា កម្ពុជា និយាយជារួម និងដោយឡែកសម្រាប់ខេត្តស្ទឹងត្រែង បានត្រៀមរួចរាល់ក្នុងការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ធានាទទួលបានជោគជ័យធំធេងនៃដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គឺមានកាតព្វកិច្ចចូលរួមទាំងអស់គ្នាដោយមិនទុកឱ្យពលរដ្ឋណាម្នាក់នៅក្រៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឡើយ។

សូមជម្រាបថា ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជា បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ នៅប្រទេសវៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងប្រទេសឡាវ ជាប្រទេសចុងក្រោយ។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសពលរដ្ឋខេត្តស្ទឹងត្រែង និងខេត្តពាក់ព័ន្ធ ត្រៀមទទួលស្វាគមន៍ព្រះអគ្គិជ័យកីឡា ពេលដង្ហែត្រឡប់មកកម្ពុជាវិញ ក៏ដូចជាត្រៀមទទួលស្វាគមន៍ និងអបអរសាទរពិធីដង្ហែ ពីខេត្តស្ទឹងត្រែង ឆ្ពោះមករាជធានីភ្នំពេញ ដែលត្រូវឆ្លងកាត់ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្ដាល នាថ្ងៃទី២៨ ខែមេសា ផងដែរ។

បន្ទាប់ពីព្រះអគ្គិជ័យកីឡា ទៅដល់រាជធានីភ្នំពេញ ក្រុមប្រតិភូពិសេស CAMSOC នឹងបន្ដដង្ហែជុំវិញបឹងទន្លេសាប ដោយចេញដំណើរ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា។

អ្វីដែលពិសេស គឺនៅថ្ងៃទី០៥ ខែឧសភា ពិធីដង្ហែព្រះអគ្គិជ័យកីឡា នឹងចេញពីខេត្តកំពង់ធំ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ឲ្យដល់គោលដៅខ្ទង់ម៉ោង៨៖៣០នាទីយប់ ដើម្បីប្រារព្ធពិធីបើក ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង