ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ជូនលោកឧត្តមសេនីយ៍ទោ ម៉ឹង កុម្ភៈ និងតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងការពារជាតិ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ជូនដល់លោកឧត្តមសេនីយ៍ទោ ម៉ឹង កុម្ភៈ និងតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងការពារជាតិផងដែរ។
