តំបន់ប្រតិបត្តិការសឹករងកោះកុង ធ្វើការផ្សព្វផ្សាយអនុក្រិត្យស្តីពីបទវិន័យទូទៅសម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ជូនដល់នាយទាហាន នាយទាហាន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកោះកុង នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានធ្វើការផ្សព្វផ្សាយអនុក្រិត្យស្តីពីបទវិន័យទូទៅសំរាប់យោធិននៃកងយោធពលនៃកងយោធពលខេមរភូមិន្ទ ជូនដល់នាយទាហាន នាយទាហានរង ក្នុងបញ្ជាការដ្ឋាន កម្លាំងចូលរួមចំនួន៧០នាក់ ក្នុងនោះយោធិននារី១៣នាក់ នាយទាហាន៥៤ នាក់ នាយទាហានរង១៦នាក់។
សារៈសំខាន់នៃការផ្សព្វផ្សាយ អនុក្រឹត្យស្ដីពី បទវិន័យទូទៅសម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ គឺផ្ដោតសំខាន់ទៅលើវិន័យ របៀបរបបធ្វើការងារប្រចាំថ្ងៃ ដើម្បីឈានឆ្ពោះ ជាយោធិនមួយ ដែលមាន ភាពស៊ីវិល័យ និងស្របទៅតាមយុទ្ធសាស្ត្រ នៃការកែទម្រង់ស៊ីជម្រៅ នៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ បានបញ្ជាក់យ៉ាងច្បាស់ជួនយោធិនអំពីភារកិច្ចក្នុងការអនុវត្តការងារប្រចាំថ្ងៃ ការងារការពារបូរណភាពដែនដី ការពារបាវចនាជាតិ ការពាររដ្ឋធម្មនុញ្ញ និងចូលរួមការពាររាជរដ្ឋាភិបាលស្របច្បាប់ ចេញពីការបោះឆ្នោត ៕
