**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំប្រព័ន្ធព័ត៌មានវិទ្យា ដែលនឹងត្រូវដាក់ឱ្យដំណើរការក្នុងអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ

 ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំប្រព័ន្ធព័ត៌មានវិទ្យា ដែលនឹងត្រូវដាក់ឱ្យដំណើរការក្នុងអគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋាននានា និងអនុប្រធាន សមាជិក នៃក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ ព្រមទាំង ប្រធាន អនុប្រធាន សមាជិក នៃក្រុមការងារលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា បានលើកឡើងថា តាមការស្រាវជ្រាវពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះរបស់ក្រសួងមហាផ្ទៃ នាពេលកន្លងមក ប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងប្រើប្រាស់នៅតាមបណ្តាអគ្គនាយកដ្ឋាននានាក្នុងពេលបច្ចុប្បន្នមានប្រព័ន្ធជាច្រើនដែលនឹងត្រូវប្តូរមកកាន់ទីស្តីការថ្មីរបស់ក្រសួង។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារ បានបន្ដថា ជាក់ស្តែងចំពោះមុខ ក្រសួងមហាផ្ទៃ ត្រូវបំពាក់ និងរៀបចំប្រព័ន្ធបច្ចេកវិទ្យាទាំងអស់នៅក្នុងអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃឡើងវិញឱ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យស្របទៅនឹងតម្រូវការប្រព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋាន ក៏ដូចជាអង្គភាពនានាដែលត្រូវផ្លាស់ប្តូរចូលមកក្នុងអគារទីស្តីការថ្មីនាពេលដ៏ខ្លីខាងមុខ ដើម្បីគ្រប់គ្រង ឬរក្សាទុកឯកសារ ព្រមទាំងទិន្ន័យនានាផងដែរ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងប្រធានក្រុមការងារលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍សង្ខេប ស្ដីពីវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាន ជូន ឯកឧត្តម ប្រធាន និងអង្គប្រជុំ ទាំងមូលជ្រាបថា ផ្អែកតាមការធ្វើសម្រង់ស្ថិតិបច្ចុប្បន្នភាព និងកិច្ចប្រជុំជាមួយបណ្តាអង្គភាពពាក់ព័ន្ធ ជាក់ស្តែងមានប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងប្រតិបត្តិការមានច្រើន និងមានលក្ខណៈស្មុគស្មាញច្រើន។ ក្នុងនោះក្រុមការងារលេខាធិការដ្ឋាន ក៏បានប្រជុំពិភាក្សា និងទំនាក់ទំនងបន្ថែមជាមួយក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានពាក់ព័ន្ធបានឱ្យឃើញថា ប្រព័ន្ធទាំងអស់នេះអាចធ្វើការរុះរើចូលអគារទីស្ដីការក្រសួងថ្មីបាន ក្នុងករណីអគ្គនាយកដ្ឋាននីមួយៗមានតម្រូវការ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា តាមគោលការណ៍ណែនាំរបស់ក្រុមការងាររដ្ឋាភិបាលឌីជីថលក្រសួងមហាផ្ទៃ ក្រុមការងារលេខាធិការដ្ឋាន បានជួបប្រជុំជាមួយតំណាងក្រុមសាងសង់អគារទីស្តីការថ្មីរបស់ក្រសួង និងតំណាងអង្គភាពពាក់ព័ន្ធជាច្រើនលើក ហើយបានធ្វើការបណ្តុះបណ្តាលមន្ត្រីបង្គោលសម្រាប់ត្រៀមការការរុះរើ និងរៀបចំបំពាក់ប្រព័ន្ធនានាតាមតម្រូវការជាក់ស្តែងផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងទៀតថា ពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងៗខាងលើ នៅក្នុងអគារទីស្តីការថ្មីនេះ ក្រុមការងារបច្ចេកទេសបានគិតគូរគ្រប់ជ្រុងជ្រោយអំពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ការរៀបចំយន្តការការងារ (SOP) ការបំពាក់បច្ចេកវិទ្យាសម្រាប់គាំទ្រប្រព័ន្ធទាំងអស់ និងការការពារហានិភ័យ ព្រមទាំងការការពារសុវត្ថិភាពនៃការប្រើប្រាស់ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថល បានសម្តែងការកោតសរសើចំពោះក្រុមការងារបច្ចេកទេស លេខាធិការដ្ឋាន ដែលបានខិតខំអនុវត្តតួនាទីប្រកបដោយប្រសិទ្ធភាព និងលទ្ធផលគួរអោយកត់សំគាល់ និងសម្តែងការរីករាយចំពោះប្រព័ន្ធរបស់អង្គភាពពាក់ព័ន្ធមួយចំនួនដែលអាចធ្វើការរុះរើចូលអគារទីស្ដីការថ្មីបានភ្លាមៗផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស លេខាធិការដ្ឋាន ត្រូវរៀបចំប្រព័ន្ធទាំងអស់ឱ្យមានសណ្ដាប់ធ្នាប់ល្អ និងរបៀបរៀបរយ ជៀសវាងកើតមានហានីភ័យណាមួយជាយថាហេតុណាមួយកើតឡើង៕

អត្ថបទដែលជាប់ទាក់ទង