ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលុបឈ្មោះ ឧត្តមសេនីយ៍ទោ សួយ ចាន់សឿន ចេញពីក្របខ័ណ្ឌ, មន្រ្តីយោធាជាន់ខ្ពស់រូបនេះ ត្រូវបានតុលាការផ្ដន្ទាទោសពាក់ព័ន្ធប្រើអំពើបង្ខាំង និងហិង្សាលើស្រ្ដីម្នាក់យ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ លុបឈ្មោះ ឧត្តមសេនីយ៍ទោ សួយ ចាន់សឿន ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ។

