មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា អនុញ្ញាតឱ្យ សេនានុព័ន្ធយោធាកងទ័ពជើងទឹកថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នាព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោកវរនាវីឯក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាកងទ័ពជើងទឹកថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ៕
