ផ្លូវដែកចិន និងឡាវ បានចាប់ផ្តើមសេវាដឹកអ្នកដំណើរឆ្លងដែនហើយ

KUNMING÷ផ្លូវដែកចិន-ឡាវបានចាប់ផ្តើមសេវាដឹកអ្នកដំណើរឆ្លងកាត់ព្រំដែនកាលពីថ្ងៃព្រហស្បតិ៍ដែលជាការផ្លាស់ប្តូរមួយដែលត្រូវបានគេរំពឹងថានឹងជំរុញការតភ្ជាប់ក្នុងតំបន់។
រថភ្លើងដឹកអ្នកដំណើរដំបូងបានចេញដំណើរពីទីក្រុងគុនមីង រដ្ឋធានីនៃខេត្តយូណាន ភាគនិរតីនៃប្រទេសចិននៅម៉ោង ៨:០៨ ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ឆ្ពោះទៅកាន់រដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ។
