នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជេីញប្រកាសមុខតំណែង នាយទាហានជាន់ខ្ពស់ របស់មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ

ភ្នំពេញ៖ ឯកឧត្តមនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក នាថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែង នាយទាហានជាន់ខ្ពស់ របស់មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ កងទ័ពជេីងគោក និងសាកសួរសុខទុក្ខយោធិនពិការ អតីតយុទ្ធជននិងក្រុមគ្រួសារដែលរស់នៅក្នុងមណ្ឌល។

