**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

កាកបាទក្រហម រៀបចំយុទ្ធនាការអបអរសាទរទិវាសុខភាពពិភពលោក ៧ មេសា ២០២៣

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា នៃទីស្នាក់ការកណ្តាល សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដោយមានការឧបត្ថម្ភគាំទ្រថវិកាដោយសហគមន៍អឺរ៉ុប (DG-ECHO) តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានរៀបចំយុទ្ធនាការអបអរសាទរទិវាសុខភាពពិភពលោក ៧ មេសា ២០២៣ ក្រោមប្រធានបទ «សុខភាពសម្រាប់យើងទាំងអស់គ្នា៖ ពង្រឹងការថែទាំសុខភាពបឋម ដើម្បីបង្កើនប្រព័ន្ធភាពធន់»។

ពិធីនេះ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ព្រមទាំងមានការនិមន្ត/អញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីពាក់ព័ន្ធ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ប្រជាជនសហគមន៍ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ១០០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានគូសបញ្ជាក់ពីការគិតគូររបស់រាជរដ្ឋាភិបាលក្នុងសម័យសន្តិភាពនេះ ចំពោះប្រជាពលរដ្ឋនោះគឺ ការយកចិត្តទុកដាក់ផ្តោតជាសំខាន់លើវិស័យសុខាភិបាល និងវិស័យអប់រំ។ ចំពោះការគិតគូរលើវិស័យសុខាភិបាលនេះ គឺរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បង្កើតឱ្យមានមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់ខេត្ត ស្រុក ឃុំ រហូតដល់ប៉ុស្តិ៍សុខភាពនៅតាមភូមិនីមួយៗដើម្បីបម្រើសេវាសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋយើង។

លោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹងជាចម្បងដើម្បីថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ តាមរយៈការត្រួតពិនិត្យសុខភាពជាប្រចាំ ការរស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិន ហាត់ប្រាណឱ្យបានទៀងទាត់ បរិភោគអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ កុំបរិភោគប្រៃពេក ផ្អែមពេក ខ្លាញ់ពេកជាដើម។ល។

លោកជំទាវបានគូសបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ អត្រាមរណៈរបស់ប្រជាជនកម្ពុជាយើង គឺមាន ២ភាគ៣ បានស្លាប់ដោយសារជំងឺមិនឆ្លង ដែលក្នុងនោះមានដូចជា ជំងឺតំណពូជ ជំងឺទឹកនោមផ្អែម ជំងឺទឹកនោមប្រៃ ជំងឺបេះដូង ជំងឺលើសសម្ពាធឈាម និងលើសជាតិខ្លាញ់ជាដើម ដែលជំងឺទាំងនេះកើតឡើងដោយសារការបរិភោគចំណីអាហារប្រចាំថ្ងៃ។

ជាមួយគ្នានេះ លោកជំទាវបានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ ក៏ជាវិបត្តិមួយដ៏ធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល ដែលបង្កឱ្យមានផលប៉ះពាល់លើកត្តាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់កត្តាសុខភាពផងដែរ ហេតុដូចនេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការយល់ដឹងពីបញ្ហានេះ។ ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានក្រើនរំលឹកផងដែរថា «សុខភាពសម្រាប់យើងម្នាក់ៗ សម្រាប់យើងទាំងអស់គ្នា ដោយយើងម្នាក់ៗ»។

គួររំលឹកថា កាលពីឆ្នាំ១៩៤៨ ប្រទេសនានានៅលើពិភពលោកបានរួមគ្នាបង្កើតអង្គការសុខភាពពិភពលោក ដើម្បីលើកកម្ពស់សុខភាព រក្សាពិភពលោកឱ្យមានសុវត្ថិភាព និងបម្រើជនងាយរងគ្រោះ ដូច្នេះមនុស្សគ្រប់រូប គ្រប់ទីកន្លែងអាចទទួលបានសុខុមាលភាព និងសុខភាពល្អបំផុត។ ការប្រារព្ធទិវាសុខភាពពិភពលោកថ្ងៃទី ៧ ខែមេសា ធ្វើឡើងជារៀងរាល់ឆ្នាំ។ ទិវានេះគឺបានផ្តួចផ្តើមឡើងក្នុងសន្និបាតសុខភាពលើកទី១នៅឆ្នាំ ១៩៤៨ និងដាក់ចូលជាធរមានក្នុងឆ្នាំ១៩៥០។

ឆ្នាំ២០២៣ នេះគឺជាខួបលើកទី ៧៥ របស់អង្គការសុខភាពពិភពលោក គឺជាឱកាសមួយដើម្បីពិនិត្យមើលឡើងវិញនូវភាពជោគជ័យផ្នែកសុខភាពសាធារណៈដែលបានធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតក្នុងអំឡុងពេលប្រាំពីរទសវត្សរ៍ចុងក្រោយនេះ៕

អត្ថបទដែលជាប់ទាក់ទង