**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី

បទយករណ៍៖ “ អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរជំរុញឲ្យមានអ្នកបន្តវេនកាន់តែច្រើន


ភ្នំពេញ៖ដូនតាខ្មែរយើងបានបន្សល់នូវក្បាច់គុនដ៏ល្អឯកសម្រាប់កូនចៅជំនាន់ក្រោយ ដែលក្បាច់គុនទាំងនោះបានបន្សល់ទុកនៅលើសិលាចារិកនៅតាមប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗ។ ជាមួយនឹងមោទនភាពជាតិមួយនេះ អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរបានលើកទឹកចិត្តឱ្យយុវជនបន្តចូលរួមមរតកដូនតាមួយនេះឱ្យបានគង់វង្សថែមទៀត។
ឯកឧត្តមទេព វិរ:ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជានាយកសាលាគុនកម្ពុមហាវេទបានមានប្រសាសន៍ថា លោកបានសម្រេចបង្កើតសាលាគុនកម្ពុមហាវេទឡើងដោយចំណាយថវិកាផ្ទាល់ខ្លួន ដែលគិតមកដល់ពេលនេះមានរយៈពេលជាង២ឆ្នាំហើយ ។ ការបង្កើតសាលាគុនកម្ពុមហាវេទនេះឡើង ដើម្បីជំរុញការថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ការថែរក្សាសុខភាព និងបង្កើតជំនាញដល់យុវជនជាដើម។
សំឡេង៖ «ជាការចូលរួមចំណែកអភិវឌ្ឍន៍ថែរក្សាកីឡាក្បាច់គុនបុរាណខ្មែរ លើកកម្ពស់សុខភាពប្រជាជនខ្មែរ តាមរយៈការហាត់កីឡា និងបញ្ចូលជំនាញដល់កីឡាករកីឡារិនី ឱ្យចេះបន្ថែមលើជំនាញការងារសិប្បកម្មដូចជាចម្លាក់ រូបជាដើម»។

ឯកឧត្តមបញ្ជាក់ថា សាលាបង្ហាត់ក្បាច់គុនេះ បង្រៀនសិស្សដោយមិនគិតថ្លៃ និងបានផ្តល់កន្លែងស្នាក់នៅអាហារបីពេលថែមទៀត ធ្វើយ៉ាងណាឱ្យពួកគាត់មានលទ្ធភាពបានរៀនហ្វឹកហាត់បានល្អ និងខ្លាំងពូកែដោយចង់ឱ្យមានអ្នកបន្តវេនលើស័យប្រដាល់គុនខ្មែរនេះ កាន់តែច្រើន។
ស្រដៀងគ្នានេះដែរ លោក ជួប សំណាង មន្ត្រីអាជ្ញាកណ្ដាលបច្ចេកទេស នៃសហព័ន្ធប្រដាល់គុនខ្មែរ និងជាគ្រូបង្វឹកនៅសាលាគុនកម្ពុមហាវេទបានឱ្យដឹងថា ការហាត់ក្បាច់គុនបុរាណខ្មែរ នឹងធ្វើឱ្យយើងមានសុខភាពល្អ ហើយបានចូលរួមចំណែកថែរក្សាសម្បត្តិវប្បធម៌ខ្មែរយើងឱ្យបានគង់វង្ស៖
សំឡេង៖ « ការហាត់កីឡាក្បាច់គុនខ្មែរ ជាការចូលរួមលើកកម្ពស់វប្បធម៌គុនខ្មែរយើង និងសូមឱ្យអាណាព្យាបាលជំរុញកូនឱ្យលេងកីឡាក្នុងមួយនាក់កីឡាមួយប្រភេទ បើលេងកីឡាបានទាំងសុខភាព បានប្រាជ្ញា ជំរុញឱ្យមានសាមគ្គីភាព ។ ការចូលរៀនសាលាហាត់ក្បាច់គុននេះ ខាងក្លឹប ក៏បានបង្រៀនទាំងក្បាច់គុន គុណធម៌ សុជីវធម៌ និងសីលធម៌ក្នុងការរស់នៅផងដែរ» ។
ជាមួយនឹងមោទនភាពជាតិលើវិស័យគុនខ្មែរនេះ លោក ជួប សំណាង បានបង្ហាញការពេញចិត្តចំពោះសន្ទុះ នៃការគាំទ្រពីមហាជនទាំងក្នុងនិងក្រៅប្រទេស ហើយលោកជឿជាក់ថា វិស័យគុនខ្មែរនឹងមានការរីកចម្រើនថែមទៀត។
សំឡេង៖ « ខ្ញុំឃើញសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋលើវិស័យគុនខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេសសឹងតែជ៩៩ភាគរយជាម្ចាស់ក្បាច់គុនខ្មែរតាំងពីបុរាណមក ។ ខ្ញុំសូមអរគុណចំពោះអ្នកគាំទ្រទាំងអស់ ហើយសូមជំរុញឱ្យកូនៗចូលរួមហាត់ក្បាច់គុនខ្មែរនេះ ព្រោះកីឡាធ្វើឱ្យយើងចាកឆ្ងាយពីគ្រឿងញៀន ចេះក្បាច់គុនខ្មែរគេឱ្យតម្លៃយើង »។

ជាគ្រូបង្វឹកក្បាច់គុនខ្មែរមួយរូបទៀត លោក សែត បូកើត ក៏បានឱ្យដឹងដែរ ការហាត់ក្បាច់គុនបុរាណខ្មែរនេះ បានជំរុញឱ្យអ្នកហាត់ទាំងអស់មានភាពអត់ធ្មត់ខ្ពស់ សម្បទារឹងមាំ រហ័ស កម្លាំងខ្លាំង និងមានឆន្ទៈ ៖
សំឡេង៖ « ដើម្បីក្លាយជាអ្នកខ្លាំងលើវិស័យក្បាច់គុនបុរាណខ្មែរយើងមានចំនួន៦ចំណុច ទីមួយ កាយសម្បទារឹងមាំ ទីពីរ ភាពអត់ធ្មត់ ទីបីមានចលនារហ័សហួន ទីបួនការប្រើកម្លាំងឱ្យខ្លាំង ទីប្រាំបច្ចេកទេស និងទីប្រាំមួយគឺឆន្ទៈ ។ ក្នុងចំណោមទាំងប្រាំមួយនេះ បើអតផ្នែកណាមួយគឺយើងមិនអាចខ្លាំងក្នុងវិស័យគុនខ្មែរបានឡើយ។ »
ផ្តើមចេញពីមានឱពុកជាអ្នកប្រដល់ក្បាច់បុរាណខ្មែរម្នាក់ កុមារីផានិត ស្រីលីន បានស្ម័គ្រចិត្តចូលហាត់ក្បាច់គុនបុរាណខ្មែរ និងបានឡើងប្រកួតក្នុងកម្មវិធីប្រដាល់បុរាណខ្មែរកម្រិតថ្នាលមួយចំនួនផងនោះ បានឱ្យដឹងថា គោលបំណង នៃការចូលហាត់ក្បាច់គុនបុរាណខ្មែរនេះ គឺរួបនាងចង់ចេះពីបច្ចេកទេស របស់ក្បាច់គុនខ្មែរ ហើយចង់ធ្វើជាអ្នកបន្តវេនពីចាស់ៗនិងរាមច្បងលើវិស័យនេះ។

សំឡេង៖ « តាំងពីតួចមកខ្ញុំឃើញប៉ា និងពូជាអ្នកប្រដាល់ ហើយគាត់ក៏មានក្លឹបប្រដាល់ដែរ ខ្ញុំស្រលាញ់ខាងហ្នឹង ខ្ញុំចូលហាត់តែម្ដង ទោះមិនខ្លាំងមិនល្បី ក៏ខ្ញុំនៅតែប្រឹងទៅមុខជានិច្ច ខ្ញុំនឹងតស៊ូ ដើម្បីថែរក្សាមរតកដូនតាមួយនេះ ។ ពេលហាត់ខ្ញុំមានសុខភាពល្អ កីឡានេះ ធ្វើឱ្យយើងល្បីថែមទៀតបើយើងខ្លាំង»។
ការចូលរួមថែរក្សាសម្បត្តិវប្បធម៌ខ្មែរគឺជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប មិនមានអ្នកណាស្រលាញ់ខ្មែរជាងខ្មែរនោះទេ។ យ៉ាងណាមិញវិស័យគុនខ្មែរនេះទៀតសោត ប្រជាពលរដ្ឋគ្រប់រូបគប្បីគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា ពេលវេលា តាមរយៈការជួយជំរុញកូនចៅឱ្យចូលរួមហាត់ឱ្យបានគ្រប់ៗគ្នា ទោះបីមិនអាចយកជាអាជីពក្តី ក៏បានបង្ហាញពីការគាំទ្រ ធ្វើឱ្យ ផ្នែកក្បាច់គុនខ្មែររីកចម្រើនជាពិសេសដើម្បីសុខភាពតែម្តង។
ជាការពិតណាស់ បច្ចុប្បន្នមព វិស័យកីឡាទាំងអស់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើកកម្ពស់យ៉ាងខ្លាំងជាពិសេសកីឡាក្បាច់គុនខ្មែរ ដោយនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខាងមុខនេះ ក៏មានដាក់បញ្ចូលនូវវិញ្ញាសាគុនខ្មែរនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង