លោកជំទាវ ជ័យ ណារី យកអំណោយផ្តល់ជូនគ្រួសារមានជីវភាពខ្វះខាត ពិការ និងគ្រួសារកុមារមានសតិមិនប្រក្រតី ៤គ្រួសារ

ភ្នំពេញ៖ ក្រមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកជំទាវ ជ័យ ណារី អនុប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អមដំណើរដោយលោកក្រុមការងារសមាគមន៍នារីខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋាន នាំយកអំណោយផ្តល់ជូនគ្រួសារមានជីវភាពខ្វះខាត ពិការ និងគ្រួសារកុមារមានសតិមិនប្រក្រតីចំនួន៤គ្រួសារ នៅក្នុងសង្កាត់ អូរអំបិល និងសង្កាត់ទឹកថ្លា នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ។
ទាំង៤គ្រួសារដែលទទួលបានអំណោយរួមមាន ៖ ១/-សាវ័ន្ត ស្រី អាយុ១៨ មានជំងឺគិសដៃស្បូន មានឪពុកឈ្មោះ វ៉ាន់ វុន អាយុ៥៩ឆ្នាំ ម្ដាយឈ្មោះ ហុត ម៉ៅ អាយុ៥៨ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទទួលបានសម្ភារៈ គ្រឿងឧបភោគបរិភាគ រួមនិងថវិការ៦០ម៉ឺនរៀល។ ២/-គ្រួសារឈ្មោះ អឿម លន់ អាយុ២០ សតិមិនល្អ មានឪពុកឈ្មោះ មេឃ អឿម ម្ដាយឈ្មោះ ពុធ សារ៉ែម រស់ភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ទទួលបានសម្ភារៈ គ្រឿងឧបភោគបរិភាគ រួមនឹងថវិការ២០ម៉ឺនរៀល ។ ៣/-គ្រួសារ មានកូនស្រីមានសតិមិនប្រក្រតី ២នាក់ ៖ ឈ្មោះ នី សម្ភស្ស ភេទស្រី អាយុ២០ និងឈ្មោះ ឌីណា ភេទស្រីស្រី អាយុ១៧ រស់នៅភូមិដីឡូតិ៍ ទទួលបានសម្ភារៈ គ្រឿងឧបភោគបរិភាគ រួមនឹងថវិការ៨០ម៉ឺនរៀល។ ៤/លោក ភាន ចាន់ណា ត្រូវឆក់ខ្សែភ្លើង ពិការដៃទាំងពីរ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ទទួលបានសម្ភារៈ គ្រឿងឧបភោគបរិភាគ រួមនឹងថវិការ ៧០ម៉ឺនរៀលផងដែរ៕

