អភិបាលខេត្តតាកែវ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តអានយ៉ាង ចូលជួបពិភាក្សាការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយលោកអភិបាលរង និងមន្ត្រីជំនាញ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៣ បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម ដូ តឹកគៀន អនុប្រធានក្រុមប្រឹក្សាខេត្តអានយ៉ាង ដើម្បីសំដែងនូវការអបអរសាទរ និងជូនពរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ។
ថ្លែងក្នុងការជួបសំណេះសំណាលនេះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះគណៈប្រតិភូខេត្តអានយ៉ាង ដែលបានដឹកក្រុមការ ងារ ចូលជួបសំណេះសំណាលសាកសួរសុខទុក្ខ ដូចជាការផ្តាំពីសំណាក់ថ្នាក់នាំខ្លួន ជម្រាបជូនរដ្ឋបាលខេត្តនាពេលនេះ ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមអភិបាល បានក៏លើកឡើង ពីប្រទេសកម្ពុជា និងត្រូវត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅខែក្រោយនេះ មកជម្រាបជូនថ្នាក់នាំខេត្តអានយ៉ាង និងគោរពអញ្ជើញបងប្អូនភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ចូលរួមទស្សនា ឲ្យច្រើនកុះករ ក្នុងព្រឹត្តិការស៊ីហ្គេមខាងមុខនេះ ដោយក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនផងដែរថា ដោយកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក៏ដូចជាការលើកកម្ពស់វិស័យកីឡាកម្ពុជា ឲ្យកាន់តែរីកចម្រើន ក្នុងនោះសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺលោកបើកអោយបងប្អូនប្រជាពលរដ្ឋ អ្នកគាំទ្រជាតិ និងអន្តរជាតិទាំងអស់ចូលរួមទស្សនាដោយសេរី ដោយមិនគិតថ្លៃឡើយទៀតផង ៕

