**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងការរៀបចំពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ២០២៣

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំស្តីពីការរៀបចំតារាងបច្ចុប្បន្នភាព ប្រតិភូ ប្រតិភូរង គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងកីឡាករ កីឡាការិនីរបស់សមាគមកីឡាទាំង៣៤ប្រភេទ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរ: អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គលេខាធិការ បានពាំនាំនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជូនដល់សមាជិកអង្គប្រជុំដើម្បីឱ្យជ្រាបពីព្រឹតិ្តការណ៍ជាប្រវត្តិសាស្រ្តនេះ។

ពាក់ព័ន្ធនឹងការចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឯកឧត្តម ឧត្តមសេនីយ៍ឯក បានណែនាំដល់ប្រតិភូ ប្រតិភូរង ដែលនឹងទទួលភារកិច្ចដឹកនាំកីឡាករ កីឡាការិនីទៅចូលរួមតាមប្រភេទវិញ្ញាសាកីឡានីមួយៗ ចាំបាច់ត្រូវស្គាល់ពីតួនាទី និងភារកិច្ចរបស់ខ្លួន ដោយត្រូវបង្កើនការយកចិត្តទុកដាក់ ដើម្បីក្រសោបបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តមួយនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានកោតសរសើរផងដែរ ដល់ប្រតិភូ ប្រតិភូរង ដែលធ្លាប់បានដឹកនាំកីឡាករ កីឡាការិនីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២កន្លងទៅ ប្រកបដោយជោគជ័យ។ ឆ្លងកាត់បទពិសោធន៍ទាំងនេះ ប្រតិភូ ប្រតិភូរង អាចបន្តដឹកនាំវិញ្ញាសារបស់ខ្លួន ទៅចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ តែយ៉ាងណា ត្រូវតែបង្កើនការយកចិត្តទុកដាក់ប្រកបដោយស្មារតីអត់ធ្មត់ និងមានក្រមសីលធម៍ខ្ពស់ ដ្បិតព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍អន្តរជាតិ ដូច្នេះប្រតិភូ ប្រតិភូរងដែលទទួលបន្ទុក ចាំបាច់ត្រូវបង្កើន និងបន្តកិច្ចសហការឱ្យបានជិតស្និត ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ី-អាគ្នេយ៍ (CAMSOC) ក្នុងគោលដៅធ្វើឱ្យបេសកកម្មមួយនេះសម្រេចទៅបាន ប្រកបដោយផ្លែផ្កា និងលើកមុខមាត់ជាតិ ក៏ដូចជាក្រសួងមហាផ្ទៃទាំងមូលផងដែរ។ ឯកឧត្តម បានសង្កត់ធ្ងន់ទៀតថា ក្នុងនាមប្រតិភូ ប្រតិភូរងដែលជាកងកម្លាំង ចាំបាច់ត្រូវមានភាពម៉ឺងម៉ាត់ ច្បាស់លាស់ គោរពវិន័យ និងត្រូវមានក្រមសីលធម៍ លើការងារដឹកនាំអត្តពលិកចូលរួមការប្រកួត។

ដើម្បីឱ្យការត្រៀមខ្លួនប្រកបដោយជោគជ័យ ឯកឧត្តម អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានស្នើដល់ប្រតិភូ ប្រតិភូរងត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃ ក្នុងនោះរួមមាន៖ របាយការណ៍វត្តមាន លទ្ធផលប្រកួត ហើយប្រតិភូ ប្រតិភូរងទាំងអស់ដែលទទួលផែន ត្រូវផ្តល់មកអគ្គលេខាធិការដ្ឋាន ដូចជាបញ្ជីឈ្មោះប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលត្រូវចូលរួមការប្រកួត។ មិនតែប៉ុណ្ណោះ ត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ ចំពោះលទ្ធផលដែលកីឡាករ កីឡាការិនីរបស់ក្រសួងមហាផ្ទៃដណ្តើមបានមេដាយពីការប្រកួត។

ជាចុងបញ្ចប់ នៃកិច្ចប្រជុំ ឯកឧត្តម អគ្គលេខាធិការ ក៏បានប្រកាសពីការត្រៀមរៀបចំពីធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៦ គ.ស២០២៣ ដែលអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងរៀបចំនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការលេងល្បែងប្រជាប្រិយខ្មែរ និងការទទួលទានអាហារសាមគ្គីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង