**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បុរសម្នាក់ចាក់សម្លាប់ប្រពន្ធខ្លួនឯងព្រោះភ្លើងប្រច័ណ្ឌ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ ករណីអំពើហឹង្សាប្តីចាក់សម្លាប់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម ព្រោះរឿងប្រច័ណ្ឌប្រពន្ធ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង០២រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៣ នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ មិយ ពឿង អាយុ៣៨ឆ្នាំ និងជនដៃដល់ជាប្តីឈ្មោះ ជា សារ៉ាន់ អាយុ៣៨ឆ្នាំ គ្រួសារនេះ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបន្តថា ប្តីប្រពន្ធ០២នាក់តែងតែមានរឿងរកាំរកុះឈ្មោះទាស់ទែងគ្នារស់នៅមិនចុះសម្រុង ព្រោះបុរសជាប្តីតែងតែមានអាការៈប្រច័ណ្ឌនឹងប្រពន្ធ(ប្តីពីមុនតែងតែប្រើប្រាស់គ្រឿងញៀន) ។ នៅមុនពេលកើតហេតុទាំង០២នាក់ប្តីប្រពន្ធបាននាំគ្នាវិលត្រឡប់ពីធ្វើការនៅប្រទេសថៃ ដើម្បីធ្វើការលែងលះគ្នា នៅសាលាឃុំ ថ្ងៃចន្ទខាងមុខនេះ ឲ្យអាជ្ញាធរដឹងលឺ  តែបុរសជាប្តីបាននិយាយថាលែងគ្នាបាន តែបើយកកូនទាំង០២នាក់ខ្លួនមិនព្រមលែងនោះទេ គឺគេសុខចិត្តយកកូនទាំង០២នាក់ ។ តែទោះជាយ៉ាងណាមិនទាន់បានឲ្យអាជ្ញាធរដោះស្រាយរឿងការបែងចែកកូននោះផង  ស្រាប់តែបុរសជាប្តីបានយកវត្ថុរឹងចាក់ទៅលើប្រពន្ធ ត្រូវចំដើមដោះខាងស្តាំ បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់ជនដៃដល់បានរត់គេចខ្លួន ។

លោកវរសេនីយ៍ឯកបេន សំអាត បានបញ្ជាក់ថា ក្រោយពីកើតមានករណីឃាតកម្មនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីចាប់ជនដៃដល់យកទៅផ្តន្ទាទោសឲ្យខាងតែបាន ។

កម្លាំងនគរបាលស្រុកម៉ាឡៃ និងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានសហការស្រាវជ្រាវនឹងឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់ នៅវេលាម៉ោង០៦និង៣៥នាទីយប់ថ្ងៃទី០១ខែមេសា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តកៅបី ស្ថិតក្នុងភូមិកៅបី ឃុំ អូរស្រឡៅ  ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង