ឯកឧត្តម ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរអន្តពលិកវ៉ូវីណាមកម្ពុជា ដែលទទួលបានជ័យជំនះ ឈរលើលេខរៀងទី១ ពីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកបានចូលរួមអបអរសាទរអន្តពលិកវ៉ូវីណាមកម្ពុជា ដែលទទួលបានជ័យជំនះ ឈរលើលេខរៀងទី១ ដោយទទួលបាន មេដាយមាស១០ មេដាយប្រាក់៩ និងមេដាយសំរិទ្ធ១០ ពីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦។ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ដល់៣០ ខែមីនា ឆ្នាំ២០២៣។
