ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងបិទបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាសាលាយុវជនរាជានិយម ស្តីពីការចូលរួមបង្កើនសមត្ថភាពស្មារតី និងការកសាងកម្លាំងគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្នាក់មូលដ្ឋាន

ក្រចេះ៖ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានយាងចូលរួមបិទបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា យុវជនរាជានិយម ស្តីពីការចូលរួមបង្កើនសមត្ថភាព ស្មារតី និងការកសាងកម្លាំងគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្នាក់មូលដ្ឋាន។
អង្គសិក្ខាសាលាដែលបានប្រព្រឹត្តរយៈពេលមួយថ្ងៃ នៅទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅក្នុងសង្កាត់អូឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
អង្គសិក្ខាសលា ទាំងមូលបានយកខ្លឹមសារ មេរៀន គោលការណ៍គន្លឹះសំខាន់ៗ ស្តីពីរបបរាជានិយម គោលនយោបាយ ដឹកនាំ គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច សិក្សាស្វែងយល់ ដើម្បីអនុវត្ត រួមចំណែកកសាងគណបក្សហ៊្វុនស៊ិនប៉ិច នៅមូលដ្ឋានឱ្យមានសក្កានុពល ថ្កុំថ្កើន ទទួលជោគជ័យ សារជាថ្មី៕

