**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៣ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន និងជាប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត(ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ) ចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ២០៦៧នាក់ ដែលធ្វើឡើងនៅទីតាំងសាលា ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី និងអាជ្ញាធរស្រុកកោះញែកមួយចំនួនទៀត។

លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺទាំងអស់។

លោកជំទាវមានប្រសាសន៍ទៀតថា សម្តេចទាំង២តែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តមណ្ឌលគិរី ជាពិសេសអាជ្ញាធរស្រុកកោះញែក ដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ ព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះ។

មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។នៅក្នុងឱកាសនោះផងដែរលោកជំទាវក៏បានផ្តល់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជនចាស់ជរាដែលខ្វះខាតក្នុងជីវភាពចំនួន៣០នាក់ផងដែរ។

ជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន២០៦៧នាក់រួមមាន៖ ការវះកាត់តូច ចំនួន៣៥នាក់ , ពិនិត្យព្យាបាលរោគស្ត្រីចំនួន៦៧នាក់, ពិនិត្យជំងឺទូទៅចំនួន១១២០នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន៦៣នាក់, និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន១០០នាក់, ផ្នែកត្រចៀកច្រមុះបំពង់ក ចំនួន៧០នាក់, ចែកថ្នាំទំលាក់ដង្កូវពោះវៀន ២៥០នាក់ , ចែកវ៉ែនតាចំនួន៥០០នាក់, ចែករទេះរុញជនពិការចំនួន១០គ្រឿង, ពិនិត្យព្យាបាលជំងឺភ្នែក ចំនួន ៦១២នាក់, ចែកកាតាប និងសម្ភារៈសិក្សាដ៏សិក្សានៅសិស្សចំនួន៦០០នាក់,ចែកកញ្ចប់ឃីតអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៧០០នាក់, និងអប់រំសុខភាពដល់ប្រជាជនចំនួន១៥០០នាក់៕

អត្ថបទដែលជាប់ទាក់ទង