ភ្ញៀវចូលរួមពិធីមង្គលការ នៅភូមិកន្លែងខ្លា ក្នុងស្រុកបាទី ជិត ១០០នាក់ ពុលចំណីអាហារ

ភ្នំពេញ៖ យោងតាមការបញ្ជាក់ពី លោក ភួន ឈីម អភិបាលស្រុកបាទី បានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ មានករណីពលរដ្ឋពុលចំណីអាហារ ចំនួន ៩៨នាក់ ដែលចូលរួមមកហូបក្នុងពិធីមង្គលការ នៅភូមិកន្លែងខ្លា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
តាមការសន្និដ្ឋានបឋមពី អាជ្ញាធរស្រុកបាទី និងក្រុមគ្រូពេទ្យ គឺអាចបណ្ដាលមកពី ពុលបន្លែ ៕
