ឯកឧត្តម ជីវ សុងហាក់ ដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ

ភ្នំពេញ៖ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានអនុក្រុមការងារទី១ ត្រួតពិនិត្យ ផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា នៃក្រសួងយុត្តិធម៌ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្ដមអនុប្រធាន ក្រុមការងារបច្ចេកទេស និងសមាជិកក្រុមការងារ។
