សម្ដេចតេជោ ហ៊ុន សែន ជំរុញដល់គ្រប់វត្តអារ៉ាមទាំងអស់មានវង់ភ្លេងពិណពាទ្យ និងវង់ភ្លេងឆៃយ៉ាំ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពូជា បានជំរុញដល់គ្រប់វត្តអារ៉ាមទាំងអស់ធ្វើយ៉ាងណាឱ្យមានវង់ភ្លេងបុណ្យ២គឺ វង់ភ្លេងពិណពាទ្យ និងវង់ភ្លេងឆៃយ៉ាំ នឹងជួយឱ្យមានធនធានមនុស្សច្រើនលើវង់ភ្លេងបុរាណទាំងពីរនេះនៅកម្ពុជា។
មានប្រសាសន៍នៅក្នុងទិវាវប្បធម៌ជាតិឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្យ ល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ចៅអធិការ និងគណៈកម្មការវត្តឱ្យទាក់ទាញការចូលរួមពីពុទ្ធបរិស័ទធ្វើយ៉ាងណាឱ្យមានវង់ភ្លេងទាំងពីរនេះនៅតាមទីវត្តអារ៉ាម។
សម្ដេចបានបន្តថាការធ្វើបែបនេះក៏នឹងជួយការងារដល់អ្នកវប្បធម៌របស់កម្ពុជាផងដែរ ខណៈសម្ដេចសង្កេតឃើញថាមានការចាក់ភ្លេងទាំងនេះច្រើនក្នុងពិធីបុណ្យផ្សេងៗជំនួសឱ្យការលេងផ្ទាល់៕
