ឯកឧត្តម ជីវ សុងហាក់ អញ្ជើញចូលរួមកិច្ចប្រជុំលើការងាររៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមការងាររៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំលើការងាររៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា តាមថ្នាលប្រព័ន្ធវីដេអូ (Zoom)។ ដែលដឹកនាំដោយឯកឧត្តម រស់ សីលវ៉ា អនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសរវាហិរញ្ញវត្ថុមិនមែនធនាគារ និងជាសមាជិក គ.ស.ធ.ឌ. និងជាប្រធាន ក.គ.អ.ប. ៕
