**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ឯកឧត្តម ឡុង ឈុនឡៃ ចុះសាកសួរសុខទុក្ខគ្រួសារលោក សៀង ប៊ុនថន ដែលរងគ្រោះថ្នាក់ធ្លាក់ពីលើដើមអំពិលទឹក មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង

ភ្នំពេញ៖ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្ត រួមដំណើរដោយឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត លោក ហយ ឡាំ ក្រុមការងារថ្នាក់ខេត្តចុះក្រុងកំពង់ឆ្នាំង លោកស្រី កែវ សុផាត ចៅសង្កាត់កំពង់ឆ្នាំងនិងលោកស្រី ផាន់ សម្ផស្ស ចៅសង្កាត់រងទី១ ព្រមទាំងលោក លោកស្រីក្រុមការងារមួយចំនួនទៀត នារសៀលថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះសាកសួរសុខទុក្ខគ្រួសារលោក សៀង ប៊ុនថន ដែលរងគ្រោះថ្នាក់ធ្លាក់ពីលើដើមអំពិលទឹក មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ឡុង ឈុនឡៃ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំង និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ដែលកន្លងមកសម្តេចនិងឯកឧត្តមតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះនិងរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

ឯកឧត្តម ឡុង ឈុនឡៃ ក៏បានជូនពរអោយលោក សៀង ប៊ុនថន ឆាប់ជាសះស្បើយនិងបានផ្តាំផ្ញើដល់គ្រួសារលោក សៀង ប៊ុនថន ត្រូវខិតខំជួយមើលថែទាំគាត់អោយបានដិតដល់ ដោយអនុវត្តតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ ដើម្បីឆាប់ជាសះស្បើយបានវិលត្រឡប់មកជួយថែទាំក្រុមគ្រួសារនិងប្រកបមុខរបរចិញ្ចឹមគ្រួសារដូចដើមវិញ។

ក្នុងឱកាសនោះ ឯកឧត្តម ឡុង ឈុនឡៃ និង ឯកឧត្តម គុយ ចន្ថា បាននាំយកថវិកាផ្ទាល់របស់ឯកឧត្តម ថវិការបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក្រុមការងារចុះក្រុងកំពង់ឆ្នាំងរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់កំពង់ឆ្នាំង និងសប្បរសជនសរុបចំនួន ២,១៥០,០០០រៀល និង អង្ករ៥០គីឡូក្រាម ដល់គ្រួសារបុរសរងគ្រោះ និងលោក ហៀង ដារ៉ា ក្រុមការងារចុះក្រុងកំពង់ឆ្នាំង បានជួយសងជំនួសថ្លៃជំពាក់បាឡាស្មាច់ចំនួន៤០ម៉ឺនរៀលដែលបុរសជំពាក់គេផងដែរ។

តំណាងអោយក្រុមគ្រួសារលោក សៀង ប៊ុនថន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សម្តេចតេជោ ហ៊ុន សែន សម្តេចចៅហ្វាវាំង គង់ សំអុល ឯកឧត្តម ស៊ុន សុវណ្ពារិទ្ធិ ឯកឧត្តម ឡុង ឈុនឡៃ និង ឯកឧត្តម គុយ ចន្ថា ព្រមទាំងក្រុមការងារទាំងអស់សូមមានសុខភាពល្អ ជន្មាយុយឺនយូរ និងជួបប្រទះតែនិងពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង