អធិការស្រុកបាធាយ ចុះបង្ក្រាបករណីបើក និងលេងល្បែងសុីសងខុសច្បាប់ ស្ថិតនៅភូមិស្វាយព្រៃ ឃុំសណ្ដែក ស្រុកបាធាយ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង១៦:៤០នាទី បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយនិងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបើក និងលេងល្បែងសុីសងខុសច្បាប់ (លេងអាប៉ោងភ្នាល់ដាក់ប្រាក់) ស្ថិតនៅភូមិស្វាយព្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ច បាននាំខ្លួនមុខសញ្ញាបានចំនួន០៣នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕
