**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ

តើត្រូវធ្វើដូចម្តេចដើម្បីបង្កើនសុវត្ថិភាពការងារពីចម្ងាយ (Remote Work Security)?

នាយកដ្ឋានព័ត៌មានវិទ្យា៖ ការបំពេញការងារពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បានក្លាយជាជម្រើសដ៏ពេញនិយម ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងពេលទន្ទឹមគ្នានេះ ហានិភ័យក៏បានកើតមានឡើងជាបន្តបន្ទាប់ តួយ៉ាងការលួចយកទិន្នន័យ ការស្កាត់ស្ទាក់ចរាចរណ៍ទិន្នន័យ ការលួចជ្រៀតចូលប្រព័ន្ធ ការចម្លងមេរោគ និងអំពើល្មើសមួយចំនួនផ្សេងទៀត ដែលផ្តល់ប៉ះពាល់ផ្ទាល់ ឬប្រយោល ដល់បុគ្គល ឬស្ថាប័នផងដែរ។

ខាងក្រោមនេះជាវិធីសាស្ត្រមូលដ្ឋាន ចំនួន០៥ ដើម្បីសុវត្ថិភាពការងារពីចម្ងាយ៖
១. ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញ Wi-Fi សាធារណៈ ដើម្បីធ្វើការបញ្ជូនទិន្នន័យ ទូទាត់ប្រាក់ ទំនាក់ទំនង ឬដំណើរការប្រព័ន្ធសំខាន់ៗរបស់ស្ថាប័ន

២. ធ្វើការត្រួតពិនិត្យឧបករណ៍តភ្ជាប់មកកាន់ហេដ្ឋារចនាសម្ព័ន្ធណេតវើករបស់ស្ថាប័ន ដើម្បីពិនិត្យការអនុឡោមតាមបទដ្ឋានសុវត្ថិភាព (ធ្វើបច្ចុប្បន្នភាពកម្មវិធី បានដំឡើងកម្មវិធីកម្ចាត់មេរោគ ប្រព័ន្ធប្រតិបត្តិការមានអាជ្ញាប័ណ្ណត្រឹមត្រូវ ។ល។)

៣. ដំឡើងកូដនីយកម្ម (Encryption) សម្រាប់ទំនាក់ទំនងផ្លាស់ប្តូរទិន្នន័យ និងដំណើរការប្រព័ន្ធពីខាងក្រៅ។ បច្ចេកវិទ្យា Virtual Private Network (VPN) បានដើរតួរយ៉ាងសំខាន់ក្នុងការតភ្ជាប់រវាងអ្នកប្រើប្រាស់ខាងក្រៅចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធណេតវើក ឬប្រព័ន្ធរបស់ស្ថាប័ន ដោយគាំពារចរាចរណ៍ទិន្នន័យដោយប្រេីប្រាស់ច្រកសុវត្ថិភាព (Security Tunnel)

៤. ចែករំលែកព័ត៌មាន និងចំណេះដឹងអំពីសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ជូនដល់បុគ្គលិកជាប្រចាំ ដោយរៀបចំយន្តការប្រឹក្សាយោបល់និងទទួលសេចក្តីរាយការណ៍ពីបុគ្គលិកផងដែរ

៥. ដំឡើងអភិបាលកិច្ចសន្តិសុខបច្ចកវិទ្យាឌីជីថល ធ្វេីការពិនិត្យតាមដាន និងឆ្លេីយតបប្រកបដោយប្រសិទ្ធភាព។

កំណត់សម្គាល់៖ ចូរប្រេីប្រាស់ VPN ដែលទទួលស្គាល់ត្រឹមត្រូវពីស្ថាប័ន បេីមិនដូច្នេះទេ អ្នកក៏អាចក្លាយជាជនរងគ្រោះនៃការលួចយកទិន្នន័យពីសំណាក់ជនខិលខូចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង