បញ្ញវន្តកម្ពុជាវ័យក្មេងមួយរូបទទួលបាន “ពានកិត្តិយសអ្នកដឹកនាំ វ័យក្មេងប្រកបដោយឧត្តមភាព” ប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ លោក លីម អាស៊ីគីន ជាបញ្ញវន្តខ្មែរមួយរូបដែលបានប្រឡូកក្នុងការងារដឹកនាំ គ្រប់គ្រង និងវិស័យអប់រំ បណ្ដុះបណ្ដាល សិក្សាធិការជាច្រើនឆ្នាំ លោកគឺជានិស្សិតដែលបានបញ្ចប់ថ្នាក់ “បរិញ្ញាបត្រជាន់ខ្ពស់” ជំនាញ គ្រប់គ្រងនិងភាពជាអ្នកដឹកនាំ ពីសាកលវិទ្យាល័យ ពោធិសាស្ត្រា រដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក (Bodhisatra University of Florida,USA)។
កាលពីពេលថ្មីៗនេះលោកក៏ទទួលបាននូវ «ប្រកាសនីយបត្រនិងពានកិត្តិយស» អ្នកដឹកនាំវ័យក្មេងប្រចាំឆ្នាំ២០២២ នៅក្នុងពិធីបិទវគ្គនិងប្រគល់វិញ្ញាបនបត្របញ្ជាក់ការបណ្ដុះបណ្ដាល «គរុកោសល្យនិងវិធីសាស្រ្តបង្រៀនកម្រិតឧត្តម» ក្រោមអធិបតីភាព ឯកឧត្តម វ៉េង សិរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា រៀបចំឡើងដោយក្រុមប្រឹក្សា ក.វ.ស.ក.ស. សហការជាមួយ បណ្ឌិត្យសភាស្រាវជ្រាវនៃនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែលការប្រគល់ជូនពានកិត្តិយសនេះ ជាការឆ្លើយតបទៅនឹងគុណតម្លៃ សមត្ថភាព ចំណេះដឹង និងកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំកិច្ចការងារសហគមន៍ និងការងារអប់រំនាពេលកន្លងមក។
គួរបញ្ជាក់ដែរថា លោក លីម អាស៊ីគីន គឺជាយុវជនឈានមុខ មានសមត្ថភាព តស៊ូ ប្រឹងប្រែង និងមានសេចក្តីក្លាហាន ជាគំរូនៃយុវជនទាំងពួង។ លោកបានរួមចំណែកកសាងសង្គមជាតិមាតុភូមិតាមរយៈកិច្ចការងារដឹកនាំ គ្រប់គ្រង កិច្ចការមនុស្សធម៌ អក្សរសាស្រ្ត ការងារចុះជួយសហគមន៍ និងបានប្រឡូកក្នុងការងារអប់រំ ២០១៧មកម្ល៉េះ។ លោកបានបំពេញតួនាទីជាយុវជនគំរូលើផ្នែកអប់រំ ជាពិសេសលើកកំពស់វិស័យ អក្សរសាស្ត្រជាតិ ភាពជាអ្នកដឹកនាំ និងជាអ្នកសង្គមកិច្ចផងដែរ។
បញ្ញវន្តវ័យក្មេងរូបនេះមានស្រុកកំណើតនៅរាជធានីភ្នំពេញ ជាកូនប្រុសច្បងក្នុងគ្រួសារអាជីវករ ដែលមានប្អូនស្រីម្នាក់។

ចំពោះប្រវត្តិការសិក្សារបស់លោកអនុបណ្ឌិតគឺ៖ ១. បញ្ចប់ការសិក្សាបឋមសិក្សា នៅសាលាបឋមសិក្សាតេជោ ហ៊ុន សែន ច្រាំងចម្រេះ រាជធានីភ្នំពេញ
២. បញ្ចប់ការសិក្សាមធ្យមសិក្សាបឋមភូមិ នៅសាលាអន្តរជាតិ អាយ អ៊ី អ៊ែល (IEL International School) រាជធានីភ្នំពេញ
៣. បញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅសាលាអន្តរជាតិ អាយ អ៊ី អ៊ែល (IEL International School) រាជធានីភ្នំពេញ
៤. បញ្ចប់បរិញ្ញាបត្រសង្គមសាស្ត្រនិងមនុស្សសាស្ត្រ ជំនាញអក្សរសាស្ត្រខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ
៥.ទទួលបានវិញ្ញាបនបត្រគរុកោសល្យគ្រូមធ្យមសិក្សាពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ
៦. បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ “គ្រប់គ្រងនិងភាពជាអ្នកដឹកនាំ” នៅសាកលវិទ្យាល័យ Bodhisatra University Florida ។

លើសពីនេះលោកបានធ្លាប់ចូលសិក្សាវគ្គបណ្ដុះបណ្ដាលខ្លីៗជាច្រើនដូចជា វគ្គគរុកោសល្យ រដ្ឋបាលអប់រំ និងវិធីសាស្ត្របង្រៀនវគ្គរដ្ឋបាលសាធារណៈនិងភាពជាអ្នកដឹកនាំ. វគ្គបណ្ដុះបណ្ដាលគរុកោសល្យនិងវិធីសាស្រ្តបង្រៀនកម្រិតឧត្តម ជាដើម និងត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីនានាពីបណ្ដាស្ថាប័ននិងស្ថានីយ៍ទូរទស្សន៍ថែមទៀតផង។
សព្វថ្ងៃលោកមានតួនាទីជា
•ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម
•ជាទីប្រឹក្សាសមាគមយុវជននៃស្នាមញញឹមកម្ពុជា
•ប្រធានផ្នែកអក្សរសាស្ត្រខ្មែរនៃកម្មវិធីកិត្តិសព្ទកម្ពុជា ស.ស.យ.ក រាជធានីភ្នំពេញ
•អនុប្រធានដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ (PSBU University)
•គ្រូបង្រៀនថ្នាក់ចំណេះទូទៅខ្មែរ កម្រិតមធ្យមសិក្សា នៃសាលាបញ្ញាសាស្ត្រអន្តរជាតិ។
•គ្រូបង្រៀនថ្នាក់ចំណេះទូទៅខ្មែរ កម្រិតមធ្យមសិក្សា នៃសាលាអន្តរជាតិ អេស អាយ អេស…។
គួររំលេចផងដែរថា កន្លងមកបញ្ញវន្តរូបនេះធ្លាប់ទទួលបានសក្ខីបណ្ណកិត្តិយស មេដាយ គ្រឿងលើកទឹកចិត្ត បណ្ណសរសើរ និងគ្រឿងឥស្សរិយយសជាតិជាបន្តបន្ទាប់ដូចជា ៖
– គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ពីព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
– គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ពីរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
– ប្រកាសនីយបត្រកិត្តិយសជាន់ខ្ពស់និងមេដាយមាស ពីបណ្ឌិត្យសភាស្រាវជ្រាវនៃនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត
– ប្រកាសនីយបត្រគុណវុឌ្ឍអ្នកដឹកនាំនិងឆៀងកិត្តិយស ពីសមាគមវិទ្យាសាស្រ្តស្រាវជ្រាវនិងកិច្ចការសង្គម
– ប្រកាសនីយបត្រឧត្តមភាពការងារ (ស្នាដៃឆ្នើម) ពីសាលាបញ្ញាសាស្រ្តអន្តរជាតិ
– លិខិតសរសើរស្នាដៃល្អក្នុងការងារដឹកនាំ និងរៀបចំវគ្គបណ្ដុះបណ្ដាលខ្លី ពីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យធនធានមនុស្ស
– លិខិតសរសើរការងារសកម្ម ពីសមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
– ប្រកាសនីយបត្រឥស្សរិយយសការងារនិងមេដាយមាស ពីសមាគមវិទ្យាសាស្រ្តស្រាវជ្រាវនិងកិច្ចការសង្គម
– បណ្ណសរសើរស្នាដៃល្អលើការងារដឹកនាំកម្មវិធីប្រកួតប្រជែងអំណានជាភាសាខ្មែរ ពីសាលាបញ្ញាសាស្ត្រអន្តរជាតិ
– លិខិតសរសើរក្នុងនាមជាវាគ្មិនកិត្តិយស ពីសមាគមអន្តរជាតិយុវជននិងសិស្សនិស្សិតដើម្បីសន្តិភាពនៅកម្ពុជា
– បណ្ណសរសើរលើកិច្ចការងារមនុស្សធម៌ ពីអភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម…។ជាចុងក្រោយលោកអុបណ្ឌិតរូបនេះក៏បានមានមតិផ្ដាំផ្ញើដល់យុវជនជំនាន់ក្រោយ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងក្រេបយកចំណេះ ជំនាញឱ្យបានច្បាស់លាស់ កុំចំណាយពេលវេលាទៅលើរឿងដែលខាតបង់ ហើយត្រូវមានភាពអត់ធ្មត់ តស៊ូ ព្យាយាម ស្មោះត្រង់ គុណធម៌ និងមានសីលធម៌ ដើម្បីក្លាយខ្លួនជាសមត្ថជនដែលជាធនធានមួយដ៏រឹងមាំសម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិ សង្គមគ្រួសារ និងខ្លួនឯងឱ្យកាន់តែមានវឌ្ឍនភាពប្រសើរឡើង៕

