បង្ក្រាបទីតាំងផលិតទឹកឃ្មុំក្លែងក្លាយ រកឃេីញទឹកឃ្មុំផលិតរួច ២០០លីត្រ នៅខេត្តរតនគិរី

ភ្នំពេញ៖ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគិរីបានដឹកនាំកម្លាំងចុះបង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយ នៅចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី កាលពីដេីមសប្តាហ៍នេះ។
ក្នុងប្រតិបត្តិការបង្ក្រាបករណីនេះកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន ១៥នាក់ និងដករហូតវត្ថុតាងមួយចំនួន ដូចជា ម៉ូតូចំនួន ១៥គ្រឿង, ទឹកឃ្មុំផលិតរួចប្រមាណ ២០០លីត្រ, វត្ថុធាតុដើមសម្រាប់ការផលិតមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង បានឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាត់ការទៅតាមនីតិវិធី៕
