ស្ត្រីម្នាក់មានដុំសាច់ស្បូនគាត់កាត់តែធំ ទទួលការវះកាត់ដោយជោគជ័យ ក្រោមការឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ បងស្រី ធុច ស៊ីណា អាយុ ៣៨ឆ្នាំ ស្ថិតនៅក្នុងភូមិអញ្ចែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បងស្រីបានពិនិត្យឃើញថាដុំសាច់ស្បូនគាត់កាត់តែធំ និងមានជម្ងឺរលាកសួតធ្ងន់ធ្ងរ។ គាត់បានបញ្ជូនមកព្យាបាលជម្ងឺរលាកសួតបន្ត នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសៈមៈ។
បន្ទាប់ពីបានធូរស្រាល ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ បងស្រីក៏ត្រូវបានបញ្ជូនមកបន្តការព្យាបាលជម្ងឺ ដុំសាច់ស្បូនដោយការវះកាត់ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត បន្តទៀត។ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ការវះកាត់ កាត់យកដុំសាច់ស្បូនក៏បានពប្រព្រឹត្តទៅដោយជោគជ័យ ដោយក្រុមគ្រូពេទ្យនៃសមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ៕
