បណ្ឌិត គឹម សន្តិភាព អញ្ជើញពិនិត្យស្ថានភាពជាក់ស្តែង នៃដំណើរការរបស់មណ្ឌលសុខភាពកោងកាង និងមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន រួមជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោងកាង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យមើលស្ថានភាពជាក់ស្តែងនៃដំណើរការរបស់មណ្ឌលសុខភាពកោងកាង និងមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ស្ថិតក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យលទ្ធផលផ្តល់ការគាំទ្របន្ថែមលើកិច្ចការគាំពារសុខភាពប្រជាពលរដ្ឋនៅមូលដ្ឋានឃុំកោងកាង ក៏ដូចជាក្នុងមូលដ្ឋានស្រុកពញាក្រែកទាំងមូល ។
