សម្តេចព្រះវររាជមាតា សព្វព្រះរាជហឫទ័យ អបអរសាទរ និងជូនពរសម្តេចតេជោ ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ផូសៃឡានសាង»

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ សម្តែងព្រះរាជហឫទ័យសោមនស្សរីករាយ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ផូសៃឡានសាង» ពីប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសូលីត។ ។
