ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភសម្ភារប្រើប្រាស់ជូន កងការពារព្រំដែនគោកលេខ៤០២

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបែងចែកប្រគល់នូវសម្ភារៈ ស៊ីទែនទឹក ពីដងទឹក និងកានទឹកដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អោយដល់បណ្តាកងល្បាតចំណុះ យកទៅដាក់ទឹកនៅតាមចំណុចកំពស់ ដែលខ្វះទឹកប្រើប្រាស់។
លោកមេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០២ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនិងលោកជុំទាវ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់យោធិនគ្រប់ៗរូប និងសូមគោរពជូនពរឯកឧត្តមនិងលោកជំទាវព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ មានសុខភាពល្អ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាវៀងវៃ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ជួបពុទ្ធពរ ទាំង៤ប្រកា គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
