ភ្នំជញ្ជាំង តំបន់បេតិកភណ្ឌធម្មជាតិ ក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ភ្នំជញ្ជាំង ស្ថិតក្នុងភូមិសាស្ត្រភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចម្ងាយ៤គីឡូ ពីក្រុងសិរីសោភ័ណ្ឌ។
ភ្នំជញ្ជាំងមានល្អាងជាច្រើន រួមមានល្អាងល្ខោន ល្អាងបោះឈូង ល្អាងប្រម៉ា ល្អាងប្រចៀវ ជាដើមនិងជាភ្នំដែរខ្ពស់ជាងគេក្នុងក្រុងសិរីសោភ័ណ្ឌ ដែរអាចមើលឃើញទិដ្ឋភាពស្រស់ស្អាតនៃក្រុងសិរីសោភ័ណ្ឌទាំងមូលពីលើកំពូលភ្នំ៕
