ការបញ្ចូលទិន្នន័យចុះបញ្ជីក្បាលដីជាប្រព័ន្ធ នៅខេត្តកំពង់ស្ពឺ សម្រេចបានជាង១៣ម៉ឺនក្បាលដី

ភ្នំពេញ៖ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹងថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គិតពីឆ្នាំ២០១៨ ដល់ត្រីមាសទី១ ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ បានបញ្ចូលទិន្នន័យក្បាលដីសម្រេចបាន ចំនួន ១៣១,៦៥៩ក្បាលដី។
ឯកឧត្ដមអភិបាលខេត្តបានថ្លែងបែបនេះ នៅ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្ដម វ៉ី សំណាង បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីជាប្រព័ន្ធនេះ កំពុងបិទផ្សាយជាសាធារណៈ ចំនួន១១៤,០៩៥ក្បាលដី និងបានចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន៨២,៥០៣ប័ណ្ណ។
ឯកឧត្ដមបន្ដថា ក្នុងនោះដីរដ្ឋដែលបានចុះបញ្ជីលក្ខណៈជាប្រព័ន្ធ មានចំនួន១,៣៦៨ក្បាលដី (បានចេញប័ណ្ណចំនួន១,៣៥២ក្បាលដី, កំពុងដំណើរការចុះបញ្ជីចំនួន១៦ក្បាលដី។
ដោយឡែក ការងារចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ ត្រូវបានឯកឧត្ដម វ៉ី សំណាង បញ្ជាក់ថា បច្ចុប្បន្នសម្រេចបានចំនួន១,៥២១ក្បាលដី, ការចុះបញ្ជីដីរដ្ឋ សម្រេចបានចំនួន៩៨ក្បាលដី, ការចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍បានចំនួន០៣ក្បាលដី, ការចេញលិខិត អនុញ្ញាតសាងសង់ចំនួន ១០១ក្បាលដី និងការអភិវឌ្ឍដីចំនួន៧៥គម្រោង៕
