លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំសមាជិក សមាជិកា នៃរដ្ឋសភា ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នាព្រឹកថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសមាជិក សមាជិកា នៃរដ្ឋសភា ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង នៅគេហដ្ឋាននៃសព។
លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាព ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦:១៣ នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ៕
