ក្រសួងការបរទេស សម្រេចដកពាក្យបណ្តឹងលើសំណុំរឿងរដ្ឋប្បវេណីជាមួយលោក គង់ គាំ ក្រោយដោះស្រាយបញ្ចប់វិវាទ ទទួលបានដី និងផ្ទះមកវិញ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្រេចដកពាក្យបណ្តឹងពីសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងរដ្ឋប្បវេណីជាមួយលោក គង់ គាំ ក្រោយដោះស្រាយបញ្ចប់វិវាទ ទទួលបានដី និងផ្ទះ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មកវិញរួចរាល់។។