**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

គណបក្សប្រជាជនកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ខ្លួននឹងបន្តឈ្នះក្នុងការបោះឆ្នោតខាងមុខ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា មានជំនឿយ៉ាងមុតមាំថា ខ្លួននឹងនៅតែបន្តឈ្នះ នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ដោយសារខ្លួនមានសមិទ្ធផល និងកម្មវិធីនយោបាយស្របតាមតម្រូវការជាតិ និងប្រជាជន។

ថ្លែងក្នុងសន្នសីទសាព័ត៌មានបង្ហាញពីលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា «វាតែងមានសង្ឃឹម បើមិនមានសង្ឃឹមគេមិនដាក់ពាក្យទៅ គ.ជ.ប ដើម្បីប្រកួតប្រជែងទេ តែដោយឡែកសម្រាប់គណបក្សប្រជាជនមានសង្ឃឹមខ្ពស់មែនទែន ដោយសារគណបក្សប្រជាជនកម្ពុជា មានកម្មវិធីនយោបាយស្របទៅតាមតម្រូវការ ក៏ដូចសំណូមពររបស់ប្រទេសជាតិ និងតម្រូវការប្រជាជនទូទាំងប្រទេស»។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានវ័យចំណាស់ជាងគេមួយនៅកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលរយៈពេល៦ អាណត្តិមកហើយ។ ជាមួយនឹងគុណសម្បត្តិដ៏ធំធេងក្នុងការរំដោះប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងស្ដារសេដ្ឋកិច្ចសង្គមជាតិពីបាតដៃទទេ គណបក្សនេះបានបន្តឈ្នះនៅក្នុងការបោះឆ្នោតជាតិជ្រើសកាន់តំណាងរាស្ត្រអាណត្តិទី៦ ដោយគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា។ ដោយឡែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំមុន ក៏គណបក្សនេះបានឈ្នះភ្លូកទឹកភ្លូកដី ដោយទទួលបានអាសនៈជាង៩ពាន់ និងគ្រប់គ្រងឃុំសង្កាត់ ១៦៤៨ ក្នុងចំណោម១៦៥២ ឃុំសង្កាត់ នៅទូទាំងប្រទេស។

ត្រង់ចំណុចនេះ ឯកឧត្ដម សុខ ឥសាន្ត បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានស្នាដៃច្រើនណាស់ដែលស្របទៅតាមប្រទេសជាតិ និងប្រជាជន។

ឯកឧត្ដមថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនមានគុណសម្បត្តិ ស្របទៅតាមបំណងប្រាថ្នារបស់ជាតិ និងប្រជាជនមិនអាចឈរជើងរាប់ឆ្នាំបានទេ។

ឯកឧត្ដន សុខ ឥសាន្ត បានបន្ថែមថា ក៏បានលើកឡើងពីគុណសម្បត្តិជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ តាមរយៈការដាក់ចេញនយោយាបាយឈ្នះ-ឈ្នះ ដែលនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ឆ្នាំ១៩៩១។

បន្ថែមពីនេះ ឯកឧត្ដម សុខ ឥសាន្ត បានបញ្ជាក់ថា ក្រោយពេលដែលប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតនីតិកាលទី១ ហើយ ដោយបង្កើតបានរដ្ឋាភិបាលហើយ ប៉ុន្តែកម្ពុជាមិនទាន់បានទទួលបានសុខសន្តិភាពពេញលេញនោះទេ ដូច្នេះបានជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យអង្គការចាត់តាំងខ្មែរក្រហមបានរលាយតាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង