សម្ដេចតេជោ ហ៊ុន សែន សម្រេចឲ្យមេធាវីជួយការពារស្ត្រីបម្រើការផ្នែកសេវាកំសាន្តទូទាំងប្រទេសសម្ដេចតេជោ ហ៊ុន សែន សម្រេចឲ្យមេធាវីជួយការពារស្ត្រីបម្រើការផ្នែកសេវាកំសាន្តទូទាំងប្រទេស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ឲ្យការពារស្ត្រី ដែលបម្រើការផ្នែកសេវាកំសាន្ត នៅទូទាំងប្រទេស។
សម្ដេចបានលើកឡើងបែបនេះ នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ត្រីដែលប្រកបរបរបម្រើសេវាកំសាន្តនៅទូទាំងប្រទេស ត្រូវបានការពារដោយមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ក្នុងករណីស្ត្រីទាំងនោះបានទទួលរងនូវអំពើរំលោភបំពានសិទ្ធិណាមួយកើតឡើង ក្នុងមុខរបររបស់ខ្លួន ។
នាពេលកន្លងទៅ សម្ដេចតេជោក៏ធ្លាប់បានលើកឡើងអំពីការយកចិត្តទុកដាក់ ស្ត្រីដែលបម្រើការផ្នែកសេវាកំសាន្តនេះផងដែរ ដោយសម្ដេចបានចាត់ទុកពួកគាត់ ស្ថិតនៅក្នុងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់៕
