ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាល អ្នកជំងឺ ជា បុប្ផា មានជំងឺខ្សោយបេះដូង

ភ្នំពេញ៖ អ្នកជំងឺឈ្មោះ ជា បុប្ផា ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិត្រពាំងសេះ សង្កាត់គោគចក ក្រុងសៀមរាប ខេត្តសៀមរាប មានជំងឺ ខ្សោយបេះដូង ហត់ ហើមដៃជើង លើសសម្ពាធឈាម និងទឹកនោមផ្អែម រស់នៅជាមួយក្មួយស្រី ដែលមានជំងឺប្រចាំកាយ ខួរឆ្អឹងមិនផលិតគ្រាប់ឈាមក្រហមអស់ជាច្រើនឆ្នាំ មានជីវភាពខ្វះខាត ក្នុងការព្យាបាលបន្ត ត្រូវបានក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ(TYDA) បានបញ្ជូនគាត់មកសម្រាកព្យាបាលនៅផ្នែកជំងឺបេះដូង និងសរសៃឈាម នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ គាត់មានសុខភាព ធូរស្រាល និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ៕
