ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង ផ្ដល់ឋានៈ និងដំឡើងឋានៈ មន្ត្រីក្រសួងពាណិជ្ជកម្ម៥រូប

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំង និងផ្ដល់ឋានៈជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៃក្រសួងពាណិជ្ជកម្ម ០៣រូប និងដំឡើងឋានៈដល់ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៃក្រសួងពាណិជ្ជកម្ម ០២រូប។។
