ឯកឧត្តម សន សោភ័ណ ចូលរួមក្នុងនីតិវិធីបំភ្លឺរបស់ក្រុមហ៊ុន២ដែលបានតវ៉ាចំពោះសេចក្តីសម្រេចរបស់គណៈកម្មការជាតិការពារអ្នកប្រើប្រាស់

ភ្នំពេញ៖ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិកានៃក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) នារសៀលថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានចូលរួមក្នុង នីតិវិធីបំភ្លឺរបស់ក្រុមហ៊ុន២ដែលបានតវ៉ាចំពោះសេចក្តីសម្រេចរបស់គណៈកម្មការជាតិការពារអ្នកប្រើប្រាស់ ដែលបានចាត់វិធានការទាក់ទងនឹងការផ្សាយពាណិជ្ជកម្មភូតកុហកដល់អ្នកប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ៕
