រឿងជម្លោះដីធ្លីត្រូវបានបញ្ចប់ បន្ទាប់ពីលោកជំទាវសៀង ចាន់ហេង ព្រមព្រៀងប្រគល់ដីជាង ៥០ហិកតា ជូនលោកជំទាវហ៊ុន ប៊ុនធឿន

ភ្នំពេញ៖ រឿងជម្លោះដីធ្លីនៅក្នុងស្រុកស្អាង ខេត្តកណ្តាល រវាងលោកជំទាវ សៀង ចាន់ហេង និងលោកជំទាវ ហ៊ុន ប៊ុនធឿន ត្រូវបានបញ្ចប់ហើយ បន្ទាប់មានការសម្របសម្រួល និងដោះស្រាយដោយផ្ទាល់ពីសំណាក់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នេះបើយោងតាមកិច្ចព្រមព្រៀងក្នុងការបញ្ចប់វិវាទកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ត្រូវបានបញ្ជាក់ថា បន្ទាប់ពីបានជួបដោះស្រាយគ្នាដោយផ្ទាល់ លោកជំទាវសៀង ចាន់ហេង ព្រមព្រៀងប្រគល់ដីវិវាទទំហំ ៥០ហិកតា និង៨Aដែល ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ជូនលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់។
សូមបញ្ជាក់ថា ភាគីទាំងពីរ បានយល់ព្រមដកពាក្យបណ្តឹងដែលបានដាក់នៅគ្រប់ស្ថាប័ន និងស្ថាប័នតុលាការ រួមទាំងសំណុំរឿងរក្សាការពារទាំងអស់យ៉ាងយូរពីរអាទិត្យ។។

