**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

ទេសរដ្ឋមន្រ្តី អៀង មូលី ប្រកាសឲ្យដំណើរការ ក្រុមការងារបច្ចេកទេសអន្តរក្រសួង តាក់តែងគោលនយោបាយលុបបំបាត់អេដស៍ នៅឆ្នាំ២០២៥

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសឱ្យដំណើរការក្រុមការងារ បច្ចេកទេស អន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់អេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។

ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី ជា ប្រធាន អនុប្រធាន សមាជិក និងទីប្រឹក្សាក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រុមការងារស្នូលមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធផងដែរ។

បន្ទាប់ពីមានប្រសាសន៍ស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្រ្តីបានអបអរ សាទរចំពោះសមាជិកក្រុមការងារបច្ចេកទេសទាំងអស់ ដែល បានទទួលការតែងតាំងពីរាជរដ្ឋាភិបាល។ ឯកឧត្តមទេសរដ្ឋមន្រ្តីបាន បញ្ជាក់ថា ក្រុមការងាររបស់រាជរដ្ឋាភិបាល និងក្រុមការងារស្នូលរបស់អាជ្ញាធរ គឺជាការប្រមូលធនធានបញ្ញាញាណ ដើម្បីតាក់តែងគោលនយោបាយលុបបំបាត់អេដស៍ នៅឆ្នាំ២០២៥ និងធានាចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

ក្នុងនោះក្រុមការងារមានតួនាទីភារកិច្ច ៖ ១) សិក្សា និងរៀបចំគោលនយោបាយ ២) សិក្សា និងវិភាគលើស្ថានភាពបច្ចុប្បន្ននៃការឆ្លើយតបអេដស៍ ៣) សិក្សា និងវិភាគអំពីប្រព័ន្ធជាតិ ចំណុចខ្វះខាត លើកសំណើកែសម្រួល ៤) សិក្សា និងវិភាគពីតួនាទីរបស់សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល សហគមន៍ប្រជាជនគន្លឹះ អ្នកផ្ទុកមេរោគអេដស៍ក្នុងការឆ្លើយតប និងលុបបំបាត់អេដស៍ ៥) សិក្សា និងវិភាគពីតម្រូវការ ហិរញ្ញវត្ថុ ៦) ពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដៃគូអភិវឌ្ឍន៍ ដើម្បីប្រមូលធាតុចូលក្នុងការតាក់តែងគោលនយោបាយ ៧) ពិនិត្យជាប្រចាំលើភាពចាំបាច់ នៃការកែលម្អគោលនយោបាយ ៨) រាយការណ៍ជូន អាជ្ញាធរពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា កម្ពុជាយើងបានសម្រេចគោលដៅ៩៥-៩៥-៩៥ ទី២ និងទី៣ហើយ នៅតែគោលដៅទី១ប៉ុណ្ណោះ។ ចំពោះគោលដៅ៩៥ទី១ដែលយើងនៅមិនទាន់សម្រេចបាន យើងត្រូវ ៖ ១) បង្កើនកម្មវិធីបង្ការ និងវាយតម្លៃថាតើកម្មវិធីដែលកំពុងដំណើរការសមស្របនឹងសភាពការណ៍ជាក់ស្តែងហើយឬនៅ? ២) តើកម្មវិធីបង្ការអាចធ្វើនវានុវត្តន៍យ៉ាងដូច ម្តេច តាមយន្តការអ្វីខ្លះ? តើរយៈពេលអនុវត្តនៅពេលណា? ៣) តើត្រូវមានវិធីទាក់ទាញអ្វីខ្លះ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនគន្លឹះមកធ្វើតេស្តរកមេរោគអេដស៍? ៤) ការស្វែងរកអ្នកបាត់មុខជាង ១០០០០នាក់ និងទប់ស្កាត់កុំឱ្យអ្នកជំងឺបោះបង់ការព្យាបាល និងថែទាំ។

មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ពីឆ្នាំ២០២៣ ដល់២០៣០ ថវិកាជាតិ៥លានដុល្លារក្នុង១ឆ្នាំ ដោយមិនគិតពីថវិកាសម្រាប់មន្រ្តីជាប់កិច្ចសន្យាមូលនិធិសកល ព្រមទាំងថវិកា៨០លាន រៀល និង៦០លានរៀលសម្រាប់រាជធានី ខេត្តចំនួន១៥ នឹងត្រូវផ្តល់ឱ្យដើម្បីចំណាយលើការងារអេដស៍។ ទន្ទឹមនឹងនោះ ពីឆ្នាំ២០២៣ ដល់២០៣០ ថវិកាមូលនិធិសកលក្នុងរង្វង់១៣លានដុល្លារក្នុងមួយឆ្នាំ ដោយមិនគិតពីជំនួយដែលបានមកពី USAIDS ក៏នឹងត្រូវផ្តល់ជាជំនួយលើការងារអេដស៍ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង