ឯកឧត្តម ស្រី បេន ជួបសំណេះសំណាលក្រុមប្រឹក្សាឃុំសឹង្ហ និងតំណាងមណ្ឌលសុខភាពទាំង១០ ចំណុះឱ្យការិយាល័យស្រុកប្រតិបត្តិសំរោង

ភ្នំពេញ៖ ឯកឧត្តម ស្រី បេន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំសឹង្ហ និងតំណាងមណ្ឌលសុខភាពទាំង១០ ចំណុះឱ្យការិយាល័យស្រុកប្រតិបត្តិសំរោង ព្រមទាំងបាននាំយកឧបករណ៍ធ្វើតេស្តរហ័សកូវីដ-១៩ ចំនួន១០០ប្រអប់ ស្មើនឹង២,៥០០ឧបករណ៍តេស្ត ចែកជូនដល់មណ្ឌលសុខភាពទាំង១០ ដែលក្នុងមួយមណ្ឌលទទួលបាន១០ប្រអប់ស្មើនឹង២៥០ឧបករណ៍តេស្ត ៕
