**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ប្រជុំត្រួតពិនិត្យការងារបញ្ចូលក្របខណ្ឌនគរបាលជាតិ ដល់ជ័យលាភីមេដាយមាសកីឡាជាតិលើកទី៣

ភ្នំពេញ​៖​ ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យការងារ កីឡាករ កីឡាការិនី ទទួលបានជ័យលាភីមេដាយមាសពីការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ដែលត្រូវបញ្ចូលក្នុងក្របខណ្ឌនគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ បានបញ្ជាក់ថា គិតមកទល់ពេលនេះ ការផ្តល់ឯកសាររបស់កីឡាករ កីឡាការិនី ពីប្រតិភូ ទទួលបន្ទុកតាមប្រភេទកីឡានីមួយៗ បានប្រមាណជា៩៧ភាគរយហើយ ដោយឡែកការងារដែលនៅសេសសល់ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបាននឹងកំពុងរៀបចំបង្ហើយ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សរ សិទ្ធិ បានផ្តល់អនុសាសន៍ ដល់ប្រតិភូ ប្រតិភូរង និងគ្រូបង្វឹក ដែលទទួលបន្ទុកការងារនេះ ត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ ពាក់ព័ន្ធនឹងឯកសារនានា របស់អត្តពលិកខ្លួន ពោលគឺឱ្យបានត្រឹមត្រូវ ស្របតាមលិខិតឧទ្ទេសនាមចាត់បញ្ជូនទៅចូលរួមការប្រកួតកន្លងមក និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ វិជ្ជាជីវៈ ជាពិសេសត្រូវមានសុក្រិតភាព។

ជាមួយគ្នានេះ ឯកឧត្តមគណៈអធិបតី ក៏បានជំរុញដល់អគ្គលេខាធិការរង ដែលទទួលបន្ទុកតាមប្រភេទកីឡានីមួយៗ ត្រូវពិនិត្យឱ្យបានហ្មត់ចត់ឡើងវិញ នូវរាល់ឯកសានានា ដែលប្រតិភូបញ្ជូនមកឱ្យបានត្រឹមត្រូវ។

ឯកឧត្តម សរ សិទ្ធិ បានមានប្រសាសន៍បន្តទៀតថា រាល់ព័ត៌មាននានាពាក់ព័ន្ធការបញ្ចូលក្របខណ្ឌនគរបាលជាតិរបស់កីឡាករ កីឡាការិនី ដែលជាម្ចាស់មេដាយមាសកីឡាជាតិ ប្រតិភូ ប្រតិភូរង និងគ្រូបង្វឹកទាំងអស់ត្រូវបន្តផ្សព្វផ្សាយ និងផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ ដល់កីឡាករ កីឡាការិនីទាំងនោះ ជៀសវាងការទទួលព័ត៌មានណាមួយមិនច្បាស់លាស់។ ហើយបើមានបញ្ហាណាមួយកើតឡើង ត្រូវដោះស្រាយឱ្យបានលឿនទាន់ពេលវេលា កុំឱ្យមានបញ្ហាទៅថ្ងៃមុខ។

ឯកឧត្តម បន្តថា ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សមិទ្ធផលដែលអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបាននៅពេលនេះ គឺជាមោទកភាពមួយពុំអាច់កាត់ថ្លៃបានឡើយ ដែលមន្ត្រី និងកីឡាករ កីឡាការិនីទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែង រួមគ្នាតបស្នងនូវគុណូបការៈដែលសម្តេចបានផ្តល់ជូននៅពេលនេះ។ ឯកឧត្តម បានសង្កត់ធ្ងន់ទៀតថា រាល់ជោគជ័យដែលអគ្គលេខាធិការដ្ឋានទទួលបាន គឺជាចំណែកនៃជោគជ័យរបស់ពួកយើងទាំងអស់គ្នា ពោលគឺពុំមែនជាជោគជ័យរបស់នរណាម្នាក់ផ្តាច់មុខនោះទេ។

សូមជម្រាបជូនថា ការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២កន្លងទៅក្រសួងមហាផ្ទៃ បានបញ្ជូន ប្រតិភូ ប្រតិភូរង គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន ៤៦១នាក់ ឱ្យទៅចូលរួម។ លទ្ធផលដែលទទួលបាន គឺក្រសួងមហាផ្ទៃ ជាប់ចំណាត់ថ្នាក់លេខ១ ឈរលើបណ្តាក្រសួងស្ថាប័ន និងរាជធានី ខេត្ត ដែលបានបញ្ជូនអត្តពលិកមកចូលរួមប្រកួត ដោយដណ្តើមបានមេដាយសរុបចំនួន២១១គ្រឿង ក្នុងនោះមេដាយមាស១០៣ ប្រាក់៥៨ និងសំរឹទ្ធ៥០គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង