**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម

សម្ដេចក្រឡាហោម ស ខេង អញ្ជើញផ្សព្វផ្សាយការងារ គ្រប់គ្រងហត្ថពលកម្មបរទេស នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេស នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតនានាប្រចាំកម្ពុជា ព្រមទាំងអ្នកចូលរួមជាច្រើនរូបទៀត សរុបប្រមាណ ៥០០នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស បានមានប្រសាសន៍ថា គណៈកម្មការនេះមានតួនាទី និងភារកិច្ច ដឹកនាំពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកម្សាន្តនានា ដើម្បីគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ឯកឧត្តម បន្ថែមថា គណៈកម្មការក៏ធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកម្សាន្តនានា ក្នុងករណីរកឃើញបទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ឬការឆបោកតាមប្រព័ន្ធអនឡាញ ឬការជួញដូរមនុស្ស ការជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឬបទល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀត ត្រូវដឹកនាំណែនាំចាត់វិធានការ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាងនេះទៅទៀត ក៏ផ្សព្វផ្សាយគោលការណ៍ វិធានការពាក់ព័ន្ធការងារអធិការកិច្ចហត្ថពលកម្មបរទេសដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងក្លឹបកម្សាន្តនានាឱ្យបានយល់ជ្រួតជ្រាប និងចូលរួមអនុវត្តន៍ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា កំពុងជាប់ដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយវិបត្តិបណ្តាលមកពីជំនន់ទឹកភ្លៀង នារដូវវស្សាកន្លងមក ពួកឧក្រិដ្ឋជននៅក្រៅប្រទេសមួយចំនួន បានឆ្លៀតឱកាសប្រព្រឹត្តបទល្មើសបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ ដើម្បីទាក់ទាញជនបរទេសឱ្យប្រព្រឹត្តបទល្មើស ល្បែងភ្នាល់អនឡាញខុសច្បាប់ និងទាក់ទាញបោកបញ្ឆោតពលករបរទេសឱ្យចូលមកធ្វើការខុសច្បាប់នៅកម្ពុជា ក្រោមរូបភាពផ្តល់ប្រាក់ឈ្នួលពលកម្មក្នុងតម្លៃខ្ពស់ជាដើម។

សម្ដេចក្រឡាហោម បន្ដថា ប្រឈមមុខចំពោះសភាពការណ៍នេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រកបដោយតម្លាភាព មានការចូលរួម និងគណនេយ្យភាព ដោយបើកចំហរឱ្យសាមីខ្លួន ក្រុមគ្រួសារ ឬអ្នកពាក់ព័ន្ធនានាដែលអះអាងថា បានរងគ្រោះ ដើម្បីធ្វើការផ្តល់ព័ត៌មាន ឬប្តឹងតាមប្រព័ន្ធហ្វេសប៊ុករបស់ សម្ដេច ឬតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រព័ន្ធទំនាក់ទំនងនានានៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមកទល់ពាក់កណ្តាលខែមករានេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានទទួលព័ត៌មាន និងពាក្យបណ្តឹងនានាចំនួន ៧០៧ករណី បានស្រាវជ្រាវរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១.០៤៥នាក់ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសនានាចំនួន ១២០នាក់ មាន ៤សញ្ជាតិ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ និងបានបិទក្រុមហ៊ុនដែលពាក់ព័ន្ធបទល្មើស ចំនួន ០៥ក្រុមហ៊ុន ព្រមទាំងផ្អាកអាជីវកម្ម និងបន្តស្រាវជ្រាវ ០៤ក្រុមហ៊ុន។សម្ដេចក្រឡាហោម បានលើកឡើងទៀតថា ក្នុងចំណោមពាក្យបណ្តឹងដែលទទួលបាន អាជ្ញាធរកម្ពុជាបានបិទសំណុំរឿង ២២៩ករណី ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌មានមិនច្បាស់លាស់។ ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំចំពោះគោលការណ៍សំខាន់ៗមួយចំនួនរួមមាន៖ គាំទ្រដល់ផែនការសកម្មភាព និងការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដែលរៀបចំដោយគណៈកម្មការអន្ដរក្រសួង និងសូមជំរុញលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការរួមគ្នាអនុវត្តន៍ផែនការសកម្មភាពនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមអំពាវនាវដល់កម្មករ និយោជិតបរទេស និយោជក នៃរោងចក្រ សហគ្រាស មូលដ្ឋានអាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ផ្ដល់ការគាំទ្រ និងចូលរួមអភិវឌ្ឍន៍ឱ្យបានត្រឹមត្រូវ។
សម្ដេចក្រឡាហោម បន្ថែមថា គណៈបញ្ជាការរាជធានី-ខេត្ត ត្រូវណែនាំសហការសម្របសម្រួលផ្សព្វផ្សាយច្បាប់ លិខិតនានា ព្រមទាំងការគ្រប់គ្រង និងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសដល់កម្មករ និយោជិតរបស់បរទេស និងនិយោជកនៃរោងចក្រ សហគ្រាស និងមូលដ្ឋានអាជីវកម្មនានា ក្នុងរាជធានី-ខេត្ត របស់ខ្លួនស្របតាមការណែនាំរបស់គណៈកម្មការអន្ដរក្រសួង។ ជាមួយគ្នានេះ ក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស គណៈបញ្ជាការឯកភាព រាជធានី-ខេត្ត ត្រូវតាមដានត្រួតពិនិត្យដំណើរការនេះឱ្យបានម៉ត់ចត់តាមប្រព័ន្ធគោលការណ៍ និងនីតិវិធីកំណត់ ដោយតម្លាភាព គណនេយ្យភាព ដែលត្រូវធានារក្សាឱ្យបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈដល់ដំណើរការអាជីវកម្មស្របច្បាប់របស់ រោងចក្រ សហគ្រាស និងមូលដ្ឋានអាជីវកម្មនានានោះឡើយ។

សម្ដេចក្រឡាហោម បញ្ជាក់ទៀតថា ក្នុងពេលចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ករណីរកឃើញតម្រុយសង្ស័យ បទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ឬបទល្មើសផ្សេងៗទៀត ក្រុមចម្រុះធ្វើអធិការកិច្ច ត្រូវរាយការណ៍ជាបន្ទាន់ មកបញ្ជាការគណៈឯកភាពរាជធានី-ខេត្ត និងគណៈកម្មការអន្ដរក្រសួង ដើម្បីចាត់វិធានការស្របតាមច្បាប់ជាធរមាន។ គណៈកម្មាធិការអន្តរក្រសួង ត្រូវរៀបចំឱ្យមានប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃដំណើរការធ្វើរបាយការណ៍ស្វ័យប្រកាសក្នុងដំណាក់កាលនីមួយៗ និងការចុះធ្វើអធិការកិច្ចក្នុងដំណាក់កាលទី២ នៃផែនការសកម្មភាពសំដៅដោះស្រាយបញ្ហាប្រឈមនានា និងជំរុញឱ្យមានការអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្ដេចក្រឡាហោម ស ខេង បានបន្តទៀតថា ទន្ទឹមនឹងពង្រឹងការគ្រប់គ្រង និងការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ប្រដាប់អាវុធគ្រប់ប្រភេទត្រូវគ្រប់គ្រងជនបរទេសស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទសំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។ សម្ដេច បានណែនាំបន្ថែមថា ការពង្រឹងកិច្ចសហការ ធ្វើសកម្មភាពឱ្យបានព្រមៗគ្នារវាងយន្តការទាំង៣ គឺគណៈបញ្ជាការដឹកនាំប្រតិបត្តិការប្រឆាំងអំពើរជួញដូរមនុស្ស ក្រុមការងារបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងគណៈកម្មាធិការអន្តរក្រសួងជំរុញត្រួតពិនិត្យការងារហត្ថពលកម្មបរទេស៕

អត្ថបទដែលជាប់ទាក់ទង