**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

សម្ដេច ស ខេង ប្រាប់ UN ថាបទល្មើសជួញដូរមនុស្ស ជាបញ្ហាស្មុគស្មាញ មិនមែនមានតែនៅកម្ពុជាទេ គឺនៅលើសកលលោកទាំងមូល

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ប្រាប់ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួល នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី ថាបទល្មើសជួញដូរមនុស្ស ជាបញ្ហាមួយដែលស្មុគស្មាញ ហើយមិនមែនមានតែនៅកម្ពុជានោះទេ គឺនៅលើសកលលោកទាំងមូល និងទាមទារឲ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។

ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម Joseph Scheuer ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ឯកឧត្តម Joseph Scheuer និងបានចូលរួមអបអរសាទរដែលឯកឧត្ដមត្រូវបានតែងតាំងជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ សម្ដេចក៏ថ្លែងអំណរគុណអង្គការសហប្រជាជាតិ ព្រមទាំងបណ្ដាអង្គការនានាចំណុះអង្គការសហប្រជាជាតិ ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានចាត់ទុកថា អង្គការសហប្រជាជាតិ ក៏ដូចជាបណ្ដាអង្គការនានាចំណុះអង្គការសហប្រជាជាតិ ជាដៃគូមួយដ៏មានសារៈសំខាន់របស់ក្រសួងមហាផ្ទៃ ហើយសម្ដេចក៏សង្ឃឹមជឿជាក់ថា តាមរយៈអាណត្តិបេសកកម្មការងារនេះ ឯកឧត្តមនឹងបន្តរួមចំណែកណាធ្វើឲ្យកាន់តែរីកចម្រើនឡើងទៀតនូវភាពជាដៃគូល្អជាមួយក្រសួងមហាផ្ទៃ។
ជាការឆ្លើយតបឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ដែលបានវាយតម្លៃនូវកិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គការជាសមាជិកក្រុមគ្រួសាររបស់ UN ដូចជា UNDP, UNICEF និងអង្គការ IOM ។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចក្រឡាហោមដែរថា នេះគឺជាការទទួលតំណែងលើកទីពីរហើយសម្រាប់ឯកឧត្តមបំពេញការងារនៅកម្ពុជា និងថាការត្រឡប់មកកម្ពុជាលើកនេះ ឯកឧត្តមពិតជាមានការរីករាយនៅក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជាមួយក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចផងដែរថា ឯកឧត្ដមពិតជាមានសេចក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អ និងទំនាក់ទំនងប្រាស្រ័យទាក់ទងដ៏ល្អប្រសើរ ក្នុងនោះភាគីកម្ពុជា បានផ្តល់ទៅបណ្ដាទីភ្នាក់ងាររបស់ UN ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានធ្វើឲ្យ អង្គការសហប្រជាជាតិបានអនុវត្តនូវបេសកកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចក្រឡាហោមដោយសង្ខេបអំពីការធ្វើកំណែទម្រង់រចនាសម្ព័ន្ធមួយចំនួនរបស់អង្គការសហប្រជាជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផែនការសកម្មភាព នានាដែលអង្គការសហប្រជាជាតិបានដាក់ចេញ និងត្រៀមអនុវត្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធទៅតាមវិស័យនានា ដែលទីភ្នាក់ងារ UN មានកិច្ចសហការជាមួយស្ថាប័នទាំងនោះ ។

ដោយឡែកចំពោះក្រសួងមហាផ្ទៃ ឯកឧត្តមក៏បានលើកឡើងនូវកិច្ចការសំខាន់ចំនួន៣ រួមមាន ទី១-ពាក់ព័ន្ធទៅនឹងការចូលរួមក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ទី២-ពាក់ព័ន្ធទៅនឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល និងទី៣-ពាក់ព័ន្ធទៅនឹងបញ្ហានៃការជួញដូរមនុស្ស។

ចំពោះបញ្ហាការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឯកឧត្ដមបានជម្រាបជូនសម្តេចថា ទីភ្នាក់ងារក្រោមឆត្ររបស់អង្គការសហប្រជាជាតិ មានកិច្ចសហប្រតិបត្តិការលើគម្រោងមួយចំនួនក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ពាក់ព័ន្ធទៅនឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល ឯកឧត្ដម ក៏បានលើកឡើងថា ឯកឧត្ដមក៏បានដឹងអំពីការបន្តនូវកិច្ចសន្ទនារវាងដៃគូអង្គការសង្គមស៊ីវិលជាមួយនឹងក្រសួងមហាផ្ទៃ ហើយថ្មីៗនេះ ក៏មានការបើកនៅវេទិកាភាពជាដៃគូរវាងរដ្ឋាភិបាលជាមួយនឹងអង្គការសង្គមស៊ីវិលនេះផងដែរ។

ចំណែកបញ្ហាទី៣ ពាក់ព័ន្ធទៅនឹងការប្រឆាំងនឹងការជួញដូរមនុស្ស ឯកឧត្តមក៏បានដឹងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងជាយុទ្ធនាការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស ខណៈនៅក្រោមឆត្ររបស់អង្គការប្រជាជាតិក៏មាន ហើយអង្គការ ក៏ដូចជាទីភ្នាក់ងារពាក់ព័ន្ធ ដូចជាអង្គការ IOM និងអង្គការ UNDP បានធ្វើការងារនេះជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនថា ពាក់ព័ន្ធទៅនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឯកឧត្តមបានជ្រាបអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែបាននិងកំពុងអនុវត្តឈានមកដល់កម្មវិធីជាតិដំណាក់កាលទីពីរ ហើយនៅក្នុងកម្មវិធីដំណាក់កាលទីពីរនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតទៅលើបញ្ហាសំខាន់ គឺការបន្តផ្ទេរនូវសិទ្ធិអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរធនធានថវិកាទៅដល់ថ្នាក់ក្រោមជាតិ និងការបន្តអភិវឌ្ឍន៍នូវធនធានមនុស្សសម្រាប់អនុវត្តទទួលនូវការអនុវត្តកិច្ចការដែលបានផ្ទេរទៅ។ពាក់ព័ន្ធទៅនឹងភាពជាដៃគូជាមួយនឹងអង្គការសង្គមស៊ីវិល សម្ដេចបានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងមហាផ្ទៃជាសេនាធិការលើកិច្ចការងារនេះ តែងតែយកចិត្តទុកដាក់ពង្រឹងនូវការផ្សារភ្ជាប់កិច្ចសន្ទនាជាមួយនឹងអង្គការសង្គមស៊ីវិល តាមរយៈយន្តការធ្វើការជាមួយគ្នា ហើយថ្មីៗនេះ សម្ដេចក៏បានដឹកនាំកម្មវិធីវេទិកាកិច្ចសន្ទនារវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដូចដែលឯកឧត្តមបានលើកឡើង។
សម្ដេចបន្តថា ភាគីទាំងពីរក៏បានបន្តជួបជជែកពិភាក្សាគ្នាជាបន្តបន្ទាប់ ហើយសម្ដេចក៏លើកទឹកចិត្តឲ្យមានការបន្តជួបជជែកពិភាក្សាគ្នាទៅលើកិច្ចការផ្សេងៗនៅសេសសល់ និងខកខានមិនបានអនុវត្តនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩។

ពាក់ព័ន្ធទៅនឹងបទល្មើសជួញដូរមនុស្ស សម្ដេចក៏បានជម្រាបជូនថា បញ្ហានេះជាបទល្មើសមិនប្រពៃណីមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចផ្ទាល់ដែរត្រូវទទួលភារកិច្ចដឹកនាំការងារនេះ និងនៅតែបន្តយកចិត្តទុកដាក់អនុវត្តការងារនេះ ព្រោះពុំទាន់មានការបិទបញ្ចប់នោះទេ គឺនៅតែបន្តធ្វើរហូតមកដល់បច្ចុប្បន្ន។

សម្ដេចបន្ថែមថា បញ្ហានេះជាបញ្ហាមួយដែលស្មុគស្មាញ ហើយមិនមែនតែមាននៅកម្ពុជានោះទេ គឺនៅលើសកលលោកទាំងមូល និងទាមទារឲ្យមានកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។

បន្ថែមពីនេះសម្ដេចក្រឡាហោម ក៏បានជម្រាបជូនឯកឧត្ដមអ្នកសម្របសម្រួលអង្គការសហប្រជាជាតិអំពីស្ថានភាពបច្ចុប្បន្នភាពនៃបទល្មើសគ្រឿងញៀននៅកម្ពុជា និងក៏បានជម្រាបជូនអំពីការដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួនក្នុងការប្រយុទ្ធប្រឆាំង និងបង្ការបទល្មើសគ្រឿងញៀន ដើម្បីធានាដល់ការសម្រេចបាននូវលទ្ធផលក្នុងរយៈពេលមួយយូរអង្វែងនៅក្នុងបេសកកម្ម នៃការប្រយុទ្ធប្រឆាំងនឹងបង្ក្រាប ក៏ដូចជាបង្ការបទល្មើសគ្រឿងញៀន។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អជាមួយអង្គការ IOM កន្លងមក និងបានបន្តថា ក្រសួងមហាផ្ទៃបន្តស្នើ ក៏ដូចជាលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគាំទ្រជាបន្តទៀតទៅលើកិច្ចការងារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ IOM និហក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង